សម័យប្រជុំសំខាន់ចំនួន៣ ក្នុងថ្ងៃទី១៩ តុលានេះ បានផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ បញ្ហាប្រឈមនៅលើសកលលោក និងក្នុងតំបន់។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ក្នុងជំនួប (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងសម័យប្រជុំពេញអង្គលើកទី២ របស់កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ស្នើឲ្យ ASEM គប្បីឈានមុខគេក្នុងការជម្រុញកិច្ចសហប្រតិបត្តិការពហុភាគី និងសណ្ដាប់ធ្នាប់អន្តរជាតិ រួមចំណែកក្នុងការកសាងយន្តការគ្រប់គ្រងសកលលោកដោយមានប្រសិទ្ធភាព យុត្តិធម៌ និងប្រជាធិបតេយ្យ។ ASEM គប្បីឈានមុខគេក្នុងការអនុវត្តកិច្ចសន្យាស្ដីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងគ្រប់គ្រងប្រកបដោយចីរភាពនូវប្រភពធនធាន សន្តិសុខស្បៀង ថាមពល ប្រភពទឹក នៅទន្លេ Danube និងតំបន់ទន្លេមេគង្គ។ លោកក៏លើកឡើងទៀតថា ASEM គប្បីផ្តោតទៅលើការកាត់បន្ថយភាពក្រីក្រដោយនិរន្តរភាព អប់រំប្រកបដោយគុណភាព អភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យឌីជីថល។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏ផ្តល់យោបល់អំពីការចាត់តាំង "កិច្ចប្រជុំ ASEM ស្ដីពីការអភិឌ្ឍសេដ្ឋកិច្ច និងសង្គមនៅអាស៊ី និងអឺរ៉ុប" និង "សិក្ខាសាលា ASEM ស្ដីពីការជម្រុញសេដ្ឋកិច្ចឌីជីថលក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០" នៅឆ្នាំ២០១៩ ខាងមុខ។

កិច្ចប្រជុំកំពូល ASEM ១២ បានបញ្ចប់ដោយជោគជ័យ និងបង្កកម្លាំងចលករថ្មីឲ្យទំនាក់ទំនងភាពជាដៃគូអាស៊ី-អឺរ៉ុប តាមរយៈនោះ បញ្ជាក់លើតួនាទីសំខាន់របស់ ASEM៕

បកប្រែដោយ Thanh Cong