ថ្លែងក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទ្វីបអាស៊ី និងទ្វីបអឺរ៉ុបនៅតែជា “ចំណុចភ្លឺពីរ” នៃកំណើនសេដ្ឋកិច្ច ការតភ្ជាប់សេដ្ឋកិច្ចសកលលោក និងការតភ្ជាប់នៃអរិយធ៌មធំទាំងពីររបស់មនុស្សជាតិ។ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះយុទ្ធសាស្ដ្រតភ្ជាប់អ៊ឺរ៉ុប និងអាស៊ីរបស់សហភាពអ៊ឺរ៉ុប ព្រមទាំងបានអះអាងថា ការពង្រឹងការតភ្ជាប់នេះគឺជាចំណុចសំខាន់មួយដែលលើកយកមកពិភាក្សានៅកិច្ចប្រជុំកំពូល ASEM ឆ្នាំនេះ ដោយប្តេជ្ញាចិត្តនាំមកនូវការតភ្ជាប់នេះជាប់ជាមួយការភ្ជាប់ឌីជីថល ឲ្យក្លាយជាទិសដៅសហប្រតិបត្តិការថ្មីរបស់ ASEM ។

leftcenterrightdel
នាសយករដ្ឋមន្រ្តីវៀត​ណាម​លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីន័រវេសលោកស្រី Erna Solberg នៅក្នុងវេទិកាធុរកិច្ចអាស៊ី - អឺរ៉ុបលើកទី ១៦ (រូបថត៖vnanet.vn)

លោកនាយករដ្ឋមន្ត្រីក៏បានចែករំលែកជាមួយសហគមន៍ធុរកិច្ចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមានកត្តាអស្ថិរភាពជាច្រើន។ ប្រទេសវៀតណាមបានរក្សាអត្រាកំណើនខ្ពស់ និង​បច្ចុប្បន្ននេះវៀតណាមជាដៃគូពាណិជ្ជកម្មរបស់ប្រទេសនិងតំបន់ជាង២០០ ហើយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលមានការបើកទូលាយក្នុងទំនាក់ទំនងសេដ្ឋកិច្ច។ ចំពោះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរី (FTA) ចំនួន១២ ដែលចុះហត្ថលេខារួចហើយ និង​កំពុងការចរចា ហើយ​ត្រូវបានអនុវត្តនាពេលខាងមុខនេះ ក្នុងនោះមាន FTA ជំនាន់ថ្មីដូចជា កិច្ចព្រមព្រៀងដៃគូពេញលេញ និងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) វៀតណាមនឹងមានទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយទីផ្សារជិត ៦០ ប្រទេស និងដៃគូសំខាន់ៗ ដែលនេះជាឱកាសសម្រាប់ជំរុញការតភ្ជាប់ និងការចូលរួមយ៉ាងស៊ីជ្រៅថែមទៀតក្នុងខ្សែសង្វាក់តម្លៃ និងបណ្តាញផ្គត់ផ្គង់សកលលោក។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងសម័យប្រជុំរដ្ឋសភាវៀតណាមដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ រដ្ឋសភាវៀតណាមនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP ហើយវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ នៅថ្ងៃទី ១៧ ខែតុលា គណៈកម្មការអឺរ៉ុបបានអនុម័តជាឯកច្ឆ័ន្ទលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម ដែលជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកការចុះហត្ថលេខានៅដើមឆ្នាំ ២០១៨ និងការផ្តល់សច្ចាប័ននៅពាក់កណ្តាលដើមឆ្នាំ២០១៩ ។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងរយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ថ្មី និងការធ្វើសមាហរណកម្ម បណ្តាដៃគូរអឺរ៉ុបបានក្លាយជាមិត្តរួមដំណើរជិតស្និទ្ធរបស់វៀតណាម។ ស្របនឹងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ (PCA) ការចុះហត្ថលេខា និងការផ្តល់សច្ចាប័នជាផ្លូវការនៃ EVFTA នាពេលឆាប់ៗខាងមុខនេះ នឹងក្លាយជារបត់មួយដែលបង្កើតឱ្យមានសន្ទុះថ្មីសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាមជាមួយសហភាពអឺរ៉ុប ក៏ដូចជាទ្វីបអឺរ៉ុបទាំងមូល៕

បកប្រែដោយ Thanh Cong