រដ្ឋសភាវៀតណាមសន្យានឹងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវជានិច្ច ហើយត្រៀមខ្លួនជាស្រេចរួមជាមួយសហភាពអន្តរសភាពិភពលោក(IPU) និងសភានៃបណ្ដាប្រទេសអនុវត្តន៍រាល់សេចក្ដីសម្រេចចិត្ត និងគំនិតផ្តួចផ្តើមរបស់ IPU ដើម្បីរួមចំណែកកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៅលើពិភពលោក។ នេះគឺជាការអះអាងរបស់អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត IPU លើកទី ១៣៩ នាថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។

leftcenterrightdel
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu (រូបថត៖ vnanet.vn)

 

ថ្លែងនៅសម័យប្រជុំពេញអង្គនៃមហាសន្និបាត IPU-១៣៩  លោក Uong Chu Luu អនុប្រធានរដ្ឋសភាវៀតណាមបានចែករំលែកថា វៀតណាមជាប្រទេសអភិវឌ្ឍន៍ដែលមានទីតាំងអំណោយផលនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក មានតម្រូវការទីផ្សារធំដ៏ទូលាយ និងមានសក្តានុពលអភិវឌ្ឍន៍និងអនុវត្តសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ វៀតណាមត្រៀមខ្លួនជាស្រេចបន្តសហការជាមួយបណ្តាប្រទេស  IPU អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតដើម្បីអនុវត្តកម្មវិធី និងគម្រោងសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ជាប្រទេសកំពុងអភិវឌ្ឍមួយ ប៉ុន្តែប្រឈមនឹងការលំបាកជាច្រើន វៀតណាមមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការលើកកម្ពស់តួនាទីរបស់នីតិប្បញ្ញត្តិ ការត្រួតពិនិត្យគោលនយោបាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយផ្សាភ្ជាប់ជាមួយភារកិច្ចធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម vovworld.vn