leftcenterrightdel
កម្មាភិបាលនៃស្ថានទូតវៀតណាម និងអាណិកជនវៀតណាមជាច្រើនកុះករនៅ​បែល​ហ្សីក​ទទូល​បដិសណ្ធារកិច្ចលោកនាយករដ្ឋមន្ត្រី និងលោកជំទាវនៅឯអាកាសយានដ្ឋានយោធា Melsbroek (រូប​ថត៖ vnanet.vn)

ទទួ​លបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រី និងលោកជំទាវនៅឯព្រលានយន្តហោះមានវត្តមានរបស់រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និងតំណាងក្រសួងការបរទេសបែលហ្ស៊ិក។ ចំណែកខាងវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្របែលហ្សីក និងជាប្រធានគណៈបេសកកម្មវៀតណាប្រចាំនៅសហភាពអឺរ៉ុបលោក Vu Anh Quang និងលោកជំទាវ រួមជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាម និងអាណិកជនវៀតណាមជាច្រើនកុះករនៅបែលហ្សីក។

អមនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅចូលរួម ASEM 12 បំពេញទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប និងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សិកលើកនេះមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Tran Tuan Anh; រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមួយចំនួនទៀតផង៕

បកប្រែដោយ Duy Hoan