យោងតាមលោក Akif Ayhan ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីតួកគីនាខែសីហា ឆ្នាំ២០១៧ គឺជារបត់មួយក្នុងទំនាក់ទំនងទ្វេភាគី។ ហើយ​ដំណើរទស្សនកិច្ចជាផ្លូវការនៅតួកគីរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នាពេលថ្មីៗនេះបានជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅវៀតណាមលោក Akif Ayhan (រូបថត៖ vnexpress.net)

លោក Akif Ayhan បញ្ជាក់ថា តួកគីចាត់ទុកវៀតណាមជាដៃគូគួរឲ្យទុកចិត្តនៅ​ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តួកគីគាំទ្រវៀតណាមក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងអាណត្តិ២០២០-២០២១។ លោក Akif Ayhan សង្កត់ធ្ងន់ថា “យើងខ្ញុំត្រៀមរួចជាស្រេចដើម្បី​ជម្រុញកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរលើវិស័យឧស្សាហកម្មការពារជាតិ ប្រ​តិ​បត្តិ​ការ​រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ការប្រឆាំងភេរវកម្ម ការធានាសន្តិសុខនាវាចរណ៍។ល។ យើងខ្ញុំ​ក៏អំ​ពាវ​នាវ​​ឲ្យ​សហគ្រាសតួកគី​វិនិយោគទុនចូលមកវៀតណាមផងដែរ”៕

បកប្រែដោយ Thuy Anh