leftcenterrightdel
លោក Nguyen Xuan Thang ថ្លែងក្នុង​សិក្ខា​សា​លា​ (រូប​ថត៖ vnanet.vn)

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Nguyen Xuan Thang លេខាមជ្ឈិមបក្ស ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងជានាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ។ គណៈប្រតិភូគណបក្សកុម្មុយនីស្តជប៉ុនដឹកនាំដោយលោក Tanaka Yu សមាជិកអចិន្ដ្រៃយ៍នៃគណៈប្រធាន និងជាអនុប្រធានគណៈលេខាមជ្ឈិមគណបក្សកុម្មុយនីស្តជប៉ុន។

ថ្លែងក្នុងឱកាសនេះ លោក Nguyen Xuan Thang បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរស្តីពីទ្រឹស្តីលើកទី៨នេះ ប្រព្រឹត្តទៅនៅឱកាសរំលឹកគម្រប់ខួប២០០ឆ្នាំ នៃទិវាកំណើត លោក Karl Marx និង១៧០ឆ្នាំ នៃការបង្កើត​ស្នាដៃ"សេចក្តីប្រកាសរបស់បក្សកុំម្មុយនីស្ត" ។ លោក Nguyen Xuan Thang បានអះអាងថា ក្រោមប្រធានបទ "ភាព​រឹង​មាំ​នៃលទ្ធិម៉ាក្សនិយមក្នុងសម័យបច្ចុប្បន្ន" ការផ្លាស់ប្តូរស្តីពីទ្រឹស្តីលើកនេះ គឺជាឱកាសសម្រាប់ភាគីទាំងពីរយល់ឲ្យបានពេញលេញថែមទៀតនូវភាព​រឹង​មាំ​នៃលទ្ធិម៉ាក្ស រួមទាំងការ​ចែករំលែកលទ្ធផលនានាលើការសិក្សាស្រាវជ្រាវទ្រឹស្តី និងការអនុវត្តជាក់ស្តែង រួមចំណែកបញ្ជាក់ពីតម្លៃប្រកបដោយនិរន្តរភាពក្នុងទ្រឹស្តីម៉ាក្ស ដើម្បីភាគីទាំងពីរបន្តរក្សាយ៉ាងខ្ជាប់ខ្ជួននូវ​ឧត្តមគតិដែលបានជ្រើសរើស និងជឿជាក់លើផ្លូវទៅកាន់សង្គមនិយមក្នុងសតវត្សរ៍ទី ២១ នេះ ។

ពីមុននោះ លោក Nguyen Xuan Thang បានទទួលជួបសន្ទនាជាមួយលោក Tanaka Yu ។ នៅឯជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-ជប៉ុន និងដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thanh Cong