ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការរួមចំណែកជាក់ស្តែងចំពោះភាពជោគជ័យរួមនៃ MSEAP3 ក៏ដូចជាបានបង្ហាញពីតួនាទីរបស់រដ្ឋសភាវៀតណាមនៅក្នុងតំបន់ និងលើពិភពលោក។

ការសែតកងទ័ពប្រជាជនសូមផ្សាយពីរូបភាពមួយចំនួនស្តីពីសកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី​ Nguyen Thi Kim Ngan នៅក្នុងការធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសទួរគី និងចូលរួមកិច្ចប្រជុំMSEAP3 ដូច​ខាង​ក្រោម​៖

leftcenterrightdel
តំណាងសហគមន៍វៀតណាមនៅទួរគីទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រតិភូផ្សេងៗទៀតអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងសហគ្រាសទួរគី

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមនៅ MSEAP3

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងសន្ទរកថានៅ MSEAP3 ។ សុន្ទរកថារបស់ប្រធានរដ្ឋសភាវៀតណាមទទួលបានការវាយតំលៃខ្ពស់ពីគណៈប្រតិភូជាច្រើនដែលចូលរួមក្នុង MSEAP3

leftcenterrightdel
នៅខាងក្រៅនៃ MSEAP3 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃបណ្តាប្រទេស។ ក្នុងរូបថត ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាជាន់ទាបរុស្ស៊ី លោក V. Volodin

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាទួរគីលោក Binali Yildirim បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរចូលរួមកិច្ចពិភាក្សាការងារ

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានាធីបតីទួរគី

បកប្រែដោយ Duy Hoan