leftcenterrightdel
ប្រធានរដ្ឋសភាទួគីទទូលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

នៅក្នុងកិច្ចពិភាក្សា ប្រធានរដ្ឋសភាទាំងពីបានសម្តែងនូវការសប្បាយរីករាយយ៉ាងក្រៃលែងដោយបានឃើញថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាម និងទួរគីក្នុងរយៈពេល៤០ឆ្នាំកន្លងមក មានភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គឺជាដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមនៅប្រទេសទួរគី ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងរវាងរដ្ឋសភាទាំងពីរ៕

leftcenterrightdel
ប្រធានដ្ឋសភាទួរគី និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅទស្សនាទីស្នាក់ការរដ្ឋសភាទួរគី

ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខ នឹងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងក្រុមសមាជិកសភាមិត្តភាពសនៃរដ្ឋសភាទាំងពីរ។ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងសហការគ្នារក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ បង្កើនការជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី (ដូចជា IPU, ASEP) ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមមានបញ្ហានៅសមុទ្រខាងកើត។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាព នៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ នៅសមុទ្រខាងកើតជាផលប្រយោជន៍រួមរបស់បណ្តាប្រទេសនៅក្នុងនិងក្រៅតំបន់។ ប្រធានរដ្ឋសភាទួរគីបានអះអាងថានឹងគាំទ្រចំពោះការខិតខំប្រឹងប្រែងនានា និងដំណោះស្រាយដោយសន្តិវិធី ក្នុងការដោះស្រាយរាល់ជម្លោះនៅសមុទ្រខាងកើតស្របតាមច្បាប់អន្តរជាតិ។

បកប្រែដោយ Duy Hoan