leftcenterrightdel
លោក Pham Binh Minh ជួបសវនការជាមួយព្រះអង្គម្ចាស់ Andrew, Duke of York (រូប​ថត៖ vnanet.vn)

នៅក្នុងជំនួបសវនការជាមួយព្រះអង្គម្ចាស់ Andrew នៅវិមាន Buckingham លោក Pham Binh Minh បានសដ្តែងនូវការសប្បាយរីករាយយ៉ាងក្រៃលែងដោយបានអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេសស្របនឹងឱកាសរំលឹកខួបលើកទី៤៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកបានថ្លែងអំណរគុណចំពោះគ្រួសាររាជវង្សអង់គ្លេស និងព្រះអង្គម្ចាស់ផ្ទាល់ ដោយបានយកចិត្តទុកដាក់ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ លោករំពឹងថាគ្រួសាររាជវង្សអង់គ្លេសនឹងបន្តគាំទ្រចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាម និងអង់គ្លេសឲ្យមានភាពរីកចម្រើនកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត។ ក្នុងនាមគ្រួសាររាជវង្សអង់គ្លេស ព្រះអង្គម្ចាស់ Andrew បានចែករំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយរដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះមរណភាពរបស់លោកអតីតអគ្គលេខាបក្ស Do Muoi និងលោកប្រធានរដ្ឋ Tran Dai Quang។

leftcenterrightdel
លោក Pham Binh Minh បំពាក់គ្រឿងឥស្សរិយយសមិត្តភាព ជូនព្រះអង្គម្ចាស់ Andrew (រូប​ថត៖ vnanet.vn)

លោក Pham Binh Minh ស្នើឲ្យព្រះអង្គម្ចាស់ Andrew ជួយអំពាវនាវសហគ្រាសអង់គ្លេសចូលមកវិនិយោគទុននៅប្រទេសវៀតណាម និងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសហគ្រាសបង្កើតថ្មី(Startup) ការផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិតជាដើម។ ព្រះអង្គម្ចាស់ Andrew បានឱ្យដឹងថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរពិតជាខ្លាំងក្លាណាស់។ ព្រះអង្គម្ចាស់សង្សឹមថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់វិនិយោគិនអង់គ្លេសដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងធ្វើអាជីវកម្មយ៉ាងយូរអង្វែងនៅវៀតណាម។ ព្រះអង្គម្ចាស់បានបញ្ជាក់ថា នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគាំទ្រដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរពត័មាន និងការតភ្ជាប់គ្នា ក៏ដូចជាជួយវៀតណាមក្នុងការកសាងប្រព័ន្ធសហគ្រាសបង្កើតថ្មី(Startup)  និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ឬលើវិស័យនានាដែលចក្រភពអង់គ្លេសមានបទពិសោធន៍ និងទទួលជោគជ័យនៅប្រទេសជាច្រើនហើយ។

ក្នុងឱកាសនេះ ក្នុងនាមរដ្ឋវៀតណាម លោក Pham Binh Minh បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាព ជូនព្រះអង្គម្ចាស់ Andrew ដោយមានការរួមចំណែកយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងវៀតណាម និងចក្រភពអង់គ្លេស។ ព្រះអង្គម្ចាស់ Andrew បានថ្លែងអំណរគុណចំពោះរដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានផ្តល់ជូនព្រះអង្គម្ចាស់នូវរង្វាន់ដ៏ថ្លៃថ្នូរនេះ៕

បកប្រែដោយ Duy Hoan