leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​សន្ទនា​

នៅកិច្ចសន្ទនានេះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងរឹងមាំក្នុងទំនាក់ទំនងទ្វេភាគី និងឯកភាពបន្តពង្រឹងនូវជំនឿជឿទុកចិត្តខាងនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចដោយឈរលើមូលដ្ឋាននៃការបង្កើនការទាញយកសក្តានុពលនៃប្រទេសនិមួយៗ និងចាប់យកនូវការតភ្ជាប់សេដ្ឋកិច្ចនានាដែលកំពុងរីកចម្រើននៅក្នុងតំបន់ រួមទាំងកិច្ចព្រមព្រៀងដៃគូពេញលេញ និងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(CPTPP) ។ វៀតណាមស្វាគមន៍ចំពោះការដែលសភាជាន់ទាបអូស្រ្តាលីបានអនុម័តលើកិច្ចព្រមព្រៀង CPTPP រួចហើយ ព្រមទាំងបានជូនដំណឹងថាវៀតណាម កំពុងពន្លឿននីតិវិធីផ្ទៃក្នុង ដើម្បីអនុម័តលើកិច្ចព្រមព្រៀង CPTPP នៅក្នុងឆ្នាំ២០១៨នេះ រួមចំណែកធ្វើឲ្យកិច្ចព្រមព្រៀងនេះមានសុពលភាព និងអនុវត្តជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

leftcenterrightdel
លោក Nguyen Quoc Dung និងលោក Richard Maude

ពិភាក្សាអំពីស្ថានភាពក្នុងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការនៅអង្គការនានាក្នុងតំបន់ដូចជា អាស៊ាន; កិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS); វេទិកាតំបន់អាស៊ាន (ARF); វេទិកាសន្តិសុខសមុទ្រអាស៊ានបើកទូលាយ (EAMF); កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ(ADMM+) ។ ក្នុងឱកាសនេះ អូស្រ្តាលីបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការចែករំលែកបទពិសោធន៍ និងជួយគាំទ្រវៀតណាម នៅពេលដែលវៀតណាមទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ។

ពិភាក្សាអំពីស្ថានភាពនាពេលថ្មីៗនេះនៅក្នុងសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ហើយសង្កត់ធ្ងន់ទៅលើការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដោះស្រាយរាល់ជម្លោះដោយសន្តិវិធី និងគោរពដំណើរការខាងការទូត និងគតិយុត្ត។

ភាគីទាំងពីរឯកភាពថា នឹងរៀបចំកិច្ចសន្ទនាយុទ្ធសាស្រ្តថ្នាក់អនុរដ្ឋមន្ត្រីការទូត-ការពារជាតិ រវាងវៀតណាម និងអូស្ត្រាលី លើកទី៧ នៅពេលវេលាសមស្រប ក្នុងឆ្នាំ ២០១៩ នៅប្រទេសអូស្ត្រាលី៕

បកប្រែដោយ Thanh Cong