leftcenterrightdel
លោក Nguyen Phu Trong ទទួលជួបលោកស្រី Olga Lidia Tapia Iglesia

នៅ​ក្នុង​ជំ​នួប លោក Nguyen Phu Trong បានបញ្ជាក់ថា​ វៀតណាមនឹងជួយគាំទ្រជា​និច្ច​ចំ​ពោះ​បុព្វហេតុបដិវត្តន៍របស់​ប្រជាជនគុយបា។ លោកសង្កត់ធ្ងន់ថា វៀតណាមមាន​ឆន្ទៈចង់​ចែករំលែកបទពិសោធន៍ជាមួយគុយបាក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី។ វៀតណាមវាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់គុយបាលើវិស័យនយោបាយ - សតិអារម្មណ៍ អប់រំ សុខាភិបាល និង​កីឡា ហើយ​អបអរសាទរចំ​ពោះ​សមិទ្ធផលនានា​ដែលបក្ស រដ្ឋ និងប្រជាជនគុយបាទទួលបានក្នុង​វិស័យទាំងនេះ។

លោកស្រី Olga Tapia សង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនគូយបាយកចិត្តទុកដាក់យ៉ាង​ខ្លាំងចំ​ពោះ​ទំនាក់ទំនងពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ហើយមានបំណងពង្រឹង​ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឲ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត។

សូមរំលឹកថា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិមបានជួប​ពិភាក្សាជាមួយលោកស្រី Olga Tapia។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពនៃបក្សនិមួយៗ និងប្រទេសនិមួយៗ ហើយ​ពិភាក្សារអំពីទិសដៅ និងខ្លឹមសារនៃ​កិច្ច​សហប្រតិបត្តិការរវាងបក្សទាំងពីរ នៅពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh