អមដំណើរលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc  មានរដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាលលោក Mai Tien Dung; លោកទេសាភិបាល ធនាគារជាតិ Le Minh Hung; អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធាន SOM ASEAN លោក Nguyen Quoc Dung; លោកអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Huynh Quang Hai; លោកអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Hoang Van Thang; និងលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី Pham Vinh Quang។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (រូបថត៖ baodautu.vn)

ការអញ្ជើញចូលរួមជំនួបថ្នាក់ដឹកនាំអាស៊ានលើកនេះសំដៅបញ្ជាក់ពីតួនាទីជាសមាជិកសកម្ម  និងមានការទទួលខុសត្រូវរបស់វៀតណាមនៅតំបន់អាស៊ាន និងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់វៀតណាមចំពោះវេទិកាពហុភាគីធំជាងគេលើពិភពលោក និងចំពោះប្រទេសឥណ្ឌូនេស៊ី តាមរយៈនោះ ពង្រីកតួនាទីសកម្ម និងរួមចំណែកលើកកម្ពស់កិត្យានុភាព​​របស់វៀតណាមក្នុងតំបន់ និងលើពិភពលោក។

ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបង្ហាញនូវបំណងរបស់វៀតណាមក្នុងកិច្ចសហ​ប្រ​តិ​បត្តិ​ការជាមួយឥណ្ឌូនេស៊ី និងប្រទេសសមាជិកផ្សេងៗ ក្នុងការកសាងតំបន់អាស៊ានមួយ​មាន​សន្តិភាព ស្ថិរភាព សាមគ្គីភាព អភិវឌ្ឍន៍ វិបុលភាព និងមានកំណើនប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Thuy Anh