អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានវត្តមានរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ផងដែរ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ vnanet.vn)

កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុនបានគូសសញ្ញារយៈពេល១០ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍយន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុន និងរយៈពេលបីឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រតូក្យូ២០១៥។ គណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ សំដៅអះអាងនូវការសន្យាចំពោះយន្តការនេះ ដាក់ចេញទិសដៅក៏ដូចជាស្នើវិធានការដើម្បីលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការនេះនាពេលខាងមុខ។

បន្ទាប់ពីកិច្ចប្រជុំបានបិទបញ្ចប់ ថ្នាក់ដឹកនាំបណ្តាប្រទេសបានបើកសន្និសីទសារព័ត៌មាន។ អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងអស់បានពិភាក្សា និងឯកភាពសម្រាប់ទិសដៅសហប្រតិបត្តិការរបស់ប្រទេសទាំង៦ នាដំណាក់កាលខាងមុខ។ អញ្ជើញផ្តល់ព័ត៌មានអំពីការសម្រេចលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា៖ “កិច្ចប្រជុំក៏បានពិនិត្យថា ក្នុងលំហអភិវឌ្ឍន៍ពោរពេញទៅដោយបម្រែបម្រួលនោះ ការបង្កើនការតភ្ជាប់រវាងជប៉ុនជាមួយបណ្តាប្រទេសមេគង្គ រួមទាំងការធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាលក្ខណៈចាំបាច់ពិសេស ព្រោះថា ប្រការនេះឆ្លើយតបទៅនឹងផលប្រយោជន៍របស់ភាគីទាំងអស់។ ហេតុដូច្នេះបានជា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន គឺសមស្របទាំងស្រុង ដែលបានឆ្លុះបញ្ជាំងពីខ្លឹមសារ គោលដៅនៃទំនាក់ទំនងផង និងដាក់ចេញមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ខ្ញុំជឿជាក់ថា ទិសដៅសហប្រតិបត្តិការសំខាន់ៗនៃយុទ្ធសាស្ត្រតូក្យូ២០១៨ ដែលទើបនិងបានកិច្ចប្រជុំអនុម័តនោះ នឹងបង្កើតឡើងកាលានុវត្តនភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ថ្នាក់ដឹកនាំប្រទេសទាំង៦ សុទ្ធតែបានអះអាងការប្តេជ្ញាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់សកម្មភាពនិងគម្រោងការនៃសសរសហប្រតិបត្តិការទាំងបីផងដែរ”។

ក្នុងថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញរួមជាមួយថ្នាក់ដឹកនាំនានា ចូលបង្គុំគាល់ព្រះចៅអធិរាជជប៉ុន; ចូលរួមវេទិកាវិនិយោគមេគង្គ-ជប៉ុន; ជួបពិភាក្សាជាមួយអាជីវកម្មអចលនទ្រព្យរបស់ជប៉ុន ក៏ដូចជាចូលរួមសកម្មភាពមួយចំនួនទៀតផងដែរ៕

តាម vovworld.vn