leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Tran Dai Quang បានកើតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៥៦ នៅឃុំ Quang Thien ស្រុក Kim Sơn ខេត្ត Ninh Binh។ ប្រធានរដ្ឋ លោក Tran Dai Quang បានចូលបក្សកុម្មុយនិស្តនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៨០; ជាសមាជិកមជ្ឈិមបក្ស នីតិកាលទី១០ ១១ និង១២; សមាជិកការិយាល័យនយោបាយ នីតិកាលទី១១ និង១២; កាន់ដំណែងប្រធានរដ្ឋពីខែមេសាឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន; ជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ; សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សយោធាមជ្ឈិម; សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនគរបាលមជ្ឈិម; សមាជិកសភានីតិកាលទី១៣ និង១៤ និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំកំណែទម្រង់យុត្តិធម៌មជ្ឈិម។

ក្នុងអំឡុងពេលប្រតិបត្តិការការងារ ប្រធានរដ្ឋ លោក Tran Dai Quang បានរួមចំណែកដ៏ធំធេងសម្រាប់បុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ។ លោកបានបក្ស និងរដ្ឋប្រគល់ជូននូវគ្រឿងឥសរិ្សយយសដ៏ឧត្តុងឧត្តមជាច្រើន។ មរណភាពរបស់លោកជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។

ដើម្បីសម្តែងនូវសេចក្តីនឹករំលឹកចំពោះវិញ្ញាណក្ខ័ន្ធរបស់ប្រធានរដ្ឋលោក Tran Dai Quang គណៈប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម; រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម; គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចចិត្តរៀបចំពិធីបុណ្យសពលោកប្រធានរដ្ឋ Tran Dai Quang ដោយពិធីកាន់ទុក្ខថ្នាក់ជាតិ។

គណៈកម្មការទទួលរៀបចំបុណ្យសពលោកប្រធានរដ្ឋ Tran Dai Quang រួមមានសមាជិកចំនួន៣៧នាក់ ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong។

ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានចាប់ផ្តើមពីម៉ោង៧ ព្រឹកថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៨ នៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ។ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនឹងបានរៀបចំនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញានៅផ្ទះបុណ្យសពជាតិ។ ពិធីបញ្ចុះសពបានប្រព្រឹត្តទៅពីម៉ោង១៥ និង៣០នាទីក្នុងថ្ងៃដដែល នៅស្រុកកំណើតរបស់លោកប្រធានរដ្ឋ តាមអាស័យដ្ឋាន ភូមិ១៣ ឃុំ Quang Thien ស្រុក Kim Son ខេត្ត Ninh Binh។

ទូរទស្សន៍ជាតិនិងវិទ្យុសម្លេងវៀតណាមនឹងផ្សាយបន្តផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ និងពីធីបញ្ចុះសពលោកប្រធានរដ្ឋ Tran Dai Quang នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងស្រុក Kim Son ខេត្ត Ninh Binh៕

តាម vovworld.vn