leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក George Mavrikos (រូបថត៖ vnanet.vn)

ជំនួសមុខសម្ព័ន្ធ WFTU លោក George Mavrikos បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការទទួលអនិច្ចកម្មរបស់លោកប្រធានរដ្ឋវៀតណាម Tran Dai Quang។ លោក George Mavrikos បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងរបស់វៀតណាមក្នុងការអភិវឌ្ឍ និងការកសាងប្រទេសជាតិ។ លោកក៏បានឲ្យដឹងថា សមិទ្ធផលទាំងនេះទទួលបានដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងនោះមានការរួមចំណែកដ៏សំខាន់របស់អង្គការសហជីពវៀតណាម។

លោក George Mavrikos បានឲ្យដឹងថា WFTU តែងតែយកចិត្តទុកដាក់ដល់ការជម្រុញទំនាក់ទំនងសហប្រតិបត្តិការ និងត្រៀមជាស្រេចជួយអង្គការសហជីពវៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។ លោក George Mavrikos ក៏ថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហជីពវៀតណាមជាមួយ WFTU នៅពេលកន្លងមក រួមចំណែកក្នុងការអភិវឌ្ឍ និងបំពេញភារកិច្ចរបស់ WFTU។

ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការចែករំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការទទួលអនិច្ចកម្មរបស់លោកប្រធានរដ្ឋវៀតណាម Tran Dai Quang។ លោក Nguyen Xuan Phuc បញ្ជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមតែងតែគាំទ្រ និងបង្កលក្ខណៈងាយស្រួលដើម្បីអង្គការសហជីពវៀតណាមក្លាយជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់សម្ព័ន្ធសហជីពពិភពលោក។ លោកនាយករដ្ឋមន្រ្តីក៏រំពឹងថា សម្ព័ន្ធសហជីពពិភពលោកនឹង​បន្តគាំទ្រវៀតណាម និងអង្គការសហជីពវៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ យកចិត្តទុកដាក់ និងជួយអង្គការសហជីពវៀតណាមក្នុងការធ្វើសមាហរណកម្ម អភិវឌ្ឍ និងបំពេញភារកិច្ចរបស់ខ្លួនដែរ៕

បកប្រែដោយ Thanh Cong