leftcenterrightdel
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ឡើងកាន់តំណែងជាប្រធានរដ្ឋស្ដីទី (រូបថត៖ vnanet.vn)

ការឡើងកាន់តំណែងរបស់លោកស្រី Dang Thi Ngoc Thinh ធ្វើឡើងតាមរយៈការប្រកាសរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្រោយពីមានការចុះហត្ថលេខាលើការតែងតាំងលោកស្រី Dang Thi Ngoc Thinh ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។

លោកស្រី Dang Thi Ngoc Thinh បានកាន់តំណែងជាអនុប្រធានរដ្ឋវៀតណាម ចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក ហើយលោកស្រីនឹងកាន់តំណែងជាប្រធានរដ្ឋស្ដីទីរហូតដល់រដ្ឋសភាវៀតណាមជ្រើសរើសប្រធានរដ្ឋថ្មី៕

បកប្រែដោយ Duy Hoan