leftcenterrightdel
សារព័ត៌មានអន្តរជាតិបានផ្សព្វផ្សាយព័ត៌មាន និងចែករំលែកទុក្ខចំពោះការទទួលមរណភាពរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

នៅប្រទេសគុយបា មជ្ឈដ្ឋានសារព័ត៌មានជាផ្លូវការរបស់គុយបា រួមមាន Granma, Prensa Latina, Juventud Rebelde និងទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយបា (ACN) បានផ្សព្វផ្សាយជាច្រើនអំពីសមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលមរណភាព ព្រមទាំងសំដែងក្តីសោកស្តាយយ៉ាងក្រៀមក្រំចំពោះប្រមុខរដ្ឋវៀតណាមផងដែរ។

កាសែត Granma ដែលជាកាសែតបញ្ចេញមតិ នៃបក្សកុម្មុយនិស្តគុយបា បានសង្កត់ធ្ងន់ថា ការទទួលមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចាត់ទុកជាការបាត់បង់ និងសោកសៅយ៉ាងក្រៃលែងរបស់ប្រជាជន និងរដ្ឋាភិបាលគុយបា ហើយគុយបាបានថ្លែងអំណរគុណយ៉ាងធំធេង ចំពោះអ្វីដែលថ្នាក់ដឹកនាំវៀតណាមរូបនេះ បានរួមចំណែក និងពូនជ្រុំក្នុងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

នៅប្រទេសជប៉ុន ទីភ្នាក់ងារសារព័ត៌មានធំរបស់ជប៉ុនដូចជា ទូរទស្សន៍ NHK Yomiuri Asahi  សុទ្ធតែរំលឹកដល់ប្រវត្តិសង្ខេប និងដំណើរការកាន់តំណែងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang តាំងពីឆ្នាំ១៩៧៥ មកដល់ពេលបច្ចុប្បន្ន។ ទីភ្នាក់ងារសារព័ត៌មាន Kyodo នៃប្រទេសជប៉ុនក៏វាយតម្លៃថា លោក Tran Dai Quang បានរួមចំណែកជាច្រើនក្នុងការជម្រុញទំនាក់ទំនងរវាងវៀតណាម និងអាមេរិក។ រីឯទីភ្នាក់ងារសារព័ត៌មាន និងកាសែតនៅប្រទេសអ៊ីតាលី នាថ្ងៃទី២១ ខែកញ្ញា ក៏បានផ្សព្វផ្សាយជាច្រើនអំពីការទទួលមរណភាពរបស់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang រួមទាំងសំដែងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះប្រទេស និងប្រជាជនវៀតណាមផងដែរ៕

តាម vovworld.vn

តាម​ vovworld.vn