leftcenterrightdel
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ថ្លែ​ង​ក្នុង​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​នៃ​វេទិកាស្ត្រីអាស៊ី - អឺរ៉ុបលើកទី២ នៅទីក្រុង Saint Petersburg (ប្រទេសរុស្ស៊ី) (រូប​ថត៖ nhandan.com.vn)

នៅថ្ងៃទី២១ ខែកញ្ញា វេទិកាស្ត្រីអាស៊ី - អឺរ៉ុបលើកទី២ ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការនៅទី​ក្រុង Saint Petersburg (ប្រទេសរុស្ស៊ី)។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ គណៈប្រតិភូបានឯកភាពអនុម័តលើឯកសារស្តីពីលទ្ធផលនៃវេទិកាដោយមានខ្លឹមសារសំខាន់ៗជាច្រើន និងបញ្ជាក់ថា វេទិកាស្ត្រីអាស៊ី - អឺរ៉ុបជាវេទិកាអន្តរជាតិមួយមាន​លក្ខណៈជាតំណាងពិតប្រាកដ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងសាមគ្គីភាពស្ត្រីលើពិភពលោកដើម្បី​កសាងថ្ងៃអនាគតប្រកបដោយស្ថិរភាព សន្តិសុខ និងសុវត្តិភាព។

គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម និងមានការរួមចំណែកជាច្រើនសម្រាប់ជោគជ័យនៃវេទិកានេះ។ ថ្លែងនៅក្នុងពិធីបើក អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានគូសបញ្ជាក់អំពីសមិទ្ធផលរបស់វៀតណាមក្នុងការធានាសមភាពរបស់ស្ត្រី និងអះអាងថា វៀតណាមនឹងចូលរួមជាមួយប្រទេសដទៃទៀតដើម្បីសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់របស់វេទិកានេះគឺ ការពារ និងលើកកំពស់តួនាទីរបស់ស្ត្រីនៅលើពិភពលោក៕

បកប្រែដោយ Duy Hoan