leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ក្នុងជំនួបជាមួយប្រតិភូ (រូបថត៖ chinhphu.vn)

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់តួនាទី និងឋានៈរបស់សហភាពអឺរ៉ុបក្នុងតំបន់ និងលើពិភពលោក ហើយសង្ឃឹមថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងស្មារតីនេះឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូ EU និងឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិក EU ជម្រុញនិងនាំមកនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង EU ក៏ដូចជារវាងវៀតណាមជាមួយប្រទេសសមាជិក EU និមួយៗ ឲ្យកាន់តែស៊ីជម្រៅ ជាពិសេស ឈានដល់ការចុះហត្ថលេខា និងផ្តល់សច្ចាប័នយ៉ាងឆាប់ៗដល់កិច្ចព្រមព្រៀង EVFTA ។ លោកក៏សង្ឃឹមផងដែរថា បណ្តាប្រទេសសមាជិក EU នឹងគាំទ្រដល់បេក្ខភាពរបស់វៀតណាមសម្រាប់អាសនៈមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០- ២០២១។

leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ chinhphu.vn)

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមកំពុងព្យាយាមដោះស្រាយបញ្ហានេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង(IUU) ដោយស្នើសុំឱ្យសហភាពអ៊ឺរ៉ុបពិចារណាការដកចេញនូវកាតលឿង សំរាប់ជលផលនេសាទរបស់វៀតណាម។

តាងនាមឱ្យឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម ឯកអគ្គរដ្ឋទូតនិងជាប្រធានប្រតិភូសហភាពអឺរ៉ុបលោក Bruno Angelet បានអះអាងថានឹងរួមជាមួយឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសសមាជិក EU នឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុបឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសដើម្បីជំរុញការចុះហត្ថលេខាលើ EVFTA   យ៉ាងឆាប់ៗ មានប្រសិទ្ធភាព និងឈានចូលការអនុវត្ត៕

តាម vovworld.vn