តាងនាមរដ្ឋ និងប្រជាជនវៀតណាម លោកប្រធានរដ្ឋ Tran Dai Quang បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូអន្ដរជាតិដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមមហាសន្និបាត ASOSAI លើកទី១៤ ស្របនឹងឱកាសគម្រប់ខួប៤០ឆ្នាំ នៃទិវាធម្មនុញ្ញ ASOSAI ដែលត្រូវបានអនុម័តជាផ្លូវការ។

លោកប្រធានរដ្ឋ Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះ ASOSAI ដែលជាអង្គការនៃបណ្តាស្ថាប័នសវនកម្មកំពូលរបស់ប្រទេសអាស៊ីចំនួន៤៦ និងជាក្រុមការងារមួយក្នុងចំណោមក្រុមការងារចំនួនប្រាំពីររបស់អង្គការអន្តរជាតិនៃបណ្តាស្ថាប័នសវនកម្មកំពូល(INTOSAI) ដែលមានភាពរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងវិស័យសវនកម្មសាធារណៈ និងអភិបាលកិច្ច បានរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍសហគមន៍នៃបណ្តាស្ថាប័នសវនកម្មកំពូលនៅក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាស្ថាប័នសវនកម្មកំពូលជាសមាជិកនិមួយៗ រួមទាំងស្ថាប័នសវនកម្មរដ្ឋវៀតណាមផងដែរ។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​ជំ​នួប​ (រួប​ថត៖ vnanet.vn)

លោកប្រធានរដ្ឋ Tran Dai Quang បានថ្លែងអំណរគុណចំពោះ ASOSAI ដែលបានប្រគល់ឲ្យសវនកម្មរដ្ឋវៀតណាមធ្វើជាម្ចាស់ផ្ទះនៃ ASOSAI លើកទី១៤ និងជាប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨-២០២១។ លោកប្រធានរដ្ឋបានវាយតំលៃចំពោះតួនាទីដ៏សំខាន់របស់បណ្តាស្ថាប័នសវនកម្មកំពូល ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់ប្រទេស និងតំបន់ តាមរយៈការត្រួតពិនិត្យលើការគ្រប់គ្រង និងប្រើប្រាស់ប្រភពធនធាន រួមចំណែកក្នុងការធានានូវតម្លាភាព និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា និងទ្រព្យសម្បត្តិសាធារណៈនៃបណ្តាប្រទេស។

នៅក្នុងឱកាសនេះ លោកប្រធានរដ្ឋ Tran Dai Quang ក៏សង្ឃឹមដែរថា INTOSAI និង ASOSAI ក៏ដូចជាស្ថាប័នជាសមាជិកនានា បន្តជំរុញកិច្ចសហប្រតិបត្តិការ និងអនុវត្តនូវគំនិតផ្តួចផ្តើម និងដំណោះស្រាយនានា ដើម្បីឆ្ពោះទៅរកខឿនហិរញ្ញវត្ថុសាធារណៈប្រកបដោយស្ថិរភាព និងនិរន្តរភាព។ ជំរុញការអនុវត្តលើបណ្តាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈគំនិតផ្តួចផ្តើមនានាអំពីសវនកម្មបរិស្ថាន។ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ ជាពិសេសក្នុងការបណ្ដុះបណ្ដាលដល់សវនករ និងជួយសវនកម្មរដ្ឋវៀតណាមអនុវត្តបានល្អនូវមុខងា តួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងសម្រេចបានល្អនូវភារកិច្ចជាប្រធាន ASOSAI សម្រាប់អាណត្តិ២០១៨- ២០២១​ផង​ដែរ​៕

បកប្រែដោយ Duy Hoan