ថ្លែងនៅឯកិច្ចប្រជុំនេះ អគ្គសវនករនៃសវនកម្មរដ្ឋវៀតណាម លោក Ho Duc Phoc បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការប្រតិបត្តិ លើកទី៥២ គឺជាមូលដ្ឋានសំខាន់មួយសម្រាប់សហគមន៍ ASOSAI ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសកម្មភាពជាក់ស្តែង។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​

ថ្លែងក្នុងឱកាសនេះ អគ្គសវនករ នៃស្ថាប័នសវនកម្មប្រទេសម៉ាឡេស៊ី លោកស្រី Madinah Binti Mohamad បានឲ្យដឹងថា គណៈកម្មការប្រតិបត្តិគួរខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកម្រិតខ្ពស់ថែមទៀត ដោយបន្តពិនិត្យឡើងវិញនូវគោលដៅអភិវឌ្ឍន៍ និងចាត់វិធានការជាយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាសវនកម្មសាធារណៈ និងបង្កើតវិធានការអភិបាលកិច្ចឲ្យបានល្អ។ លោកស្រី Madinah Binti Mohamad ជឿជាក់ថា រាល់ខ្លឹមសារដែលបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនេះ នឹងជួយឲ្យ SAI មានការយល់ដឹងបន្ថែមទៀតអំពីផែនការសម្រាប់រយៈពេលប្រាំមួយឆ្នាំខាងមុខនេះ ក៏ដូចជារាល់ឧបសគ្គដែល ASOSAI និងបណ្តា SAI ជាសមាជិកកំពុងប្រឈម។

នៅក្នុងកិច្ចប្រជុំនេះដែរ បណ្តាសមាជិកនៃគណៈកម្មការប្រតិបត្តិ ASOSAI បានពិភាក្សា និងសម្រេចចិត្តលើបញ្ហាប្រចាំឆ្នាំដែលទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ថវិកា និងពិភាក្សាអំពីបញ្ហាជាយុទ្ធសាស្ត្រ ដូចជាការអនុវត្តផែនការយុទ្ធសាស្រ្ត ASOSAI ដំណាក់កាល ២០១៦ - ២០២១ ផែនការធ្វើសកម្មភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តឆ្នាំ២០១៨។ បញ្ហាសំខាន់ៗនៃកិច្ចប្រជុំលើកនេះគឺធ្វើយ៉ាងណាដើម្បីពង្រឹងសមត្ថភាព SAI ជាសមាជិក និងលើកកម្ពស់ការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

ជាពិសេស នៅក្នុងកិច្ចប្រជុំលើកនេះ គណៈកម្មការប្រតិបត្តិបានពិភាក្សាអំពីសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងហាណូយ ដែលជាឯកសារសំខាន់មួយនៃមហាសន្និបាត ASOSAI លើកទី១៤ ៕

បកប្រែដោយ Duy Hoan