លោកស្រី Nguyen Thi Kim Ngan បានរំពឹងថា មហាអយ្យកាប្រជាជនកំពូលវៀតណាម និងមហាអយ្យកាកំពូលហុងគ្រី នឹងជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan និងលោក Péter Polt

លោក Péter Polt បានជម្រាបជូនលោកស្រី Nguyen Thi Kim Ngan អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយមហាអយ្យកាប្រជាជនកំពូលវៀតណាម។ ភាគីទាំងពីរបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស អ្នកជំនាញការ និងបញ្ជាក់ពីយុទ្ធសាស្រ្តអភិវឌ្ឍ។

លោកស្រី Nguyen Thi Kim Ngan បញ្ជាក់ថា វៀតណាមចាត់ទុកហុងគ្រីគឺជាមិត្តភក្តិ ដៃគូជាប្រពៃណី និងចងចាំជានិច្ចការជួយ ការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនហុងគ្រីក្នុងសម័យសង្គ្រាមមុននេះ និងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិនៅបច្ចុប្បន្ន។ លោកស្រី Nguyen Thi Kim Ngan មានបំណងថា មហាអយ្យកាប្រជាជនកំពូលវៀតណាម និងមហាអយ្យកាកំពូលហុងគ្រីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រសិទ្ធភាព រួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍល្អប្រសើរក្នុងបរិបទប្រទេសទាំងពីរឯកភាពកសាងទំនាក់ទំនង “ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ” នៅក្នុងឱកាសលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបំពេញទស្សនកិច្ចផ្លូវការនៅហុងគ្រី តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban នាពេលថ្មីៗនេះ៕

បកប្រែដោយ Thanh Cong