នៅកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពសហការរៀបចំឲ្យបានល្អនូវដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ;  ការអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងបក្សទាំងពីរ; ពង្រីកនូវតួនាទីដ៏សំខាន់របស់ក្រសួងការបរទេសទាំងពីរក្នុងការសម្របសម្រួល និងជម្រុញទំនាក់ទំនងទ្វេភាគី ជាពិសេសអនុវត្តយន្តការនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងគោរពច្បាប់។

leftcenterrightdel
លោក Pham Binh Minh  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម និងលោក Wang Yi  រដ្ឋមន្ត្រីការបរទេសចិន (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍រាល់វិធានការដោយមានប្រសិទ្ធិភាព សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន ការដឹកជញ្ជូន កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ទេសចរណ៍ សារព័ត៌មាន និងការជួបប្រាស្រ័យទាក់ទងប្រជាជនជាដើម។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាដោយស្មោះត្រង់ទៅលើបញ្ហាសមុទ្រនិងយល់ព្រមគោរពតាមការយល់ដឹងជាទូទៅដ៏សំខាន់ដែលបានធ្វើឡើងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និង "ការព្រមព្រៀងស្តីពីគោលការណ៍គ្រឹះសម្រាប់ការដោះស្រាយបញ្ហានៅលើសមុទ្រ​វៀតណាម - ចិន” រួមទាំងជម្រុញរាល់យន្តការចរចាអំពីបញ្ហាលើសមុទ្រដើម្បីទទួលបានលទ្ធផលជាក់ស្តែង; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដើម្បីធានាបរិយាកាសងាយស្រួលសម្រាប់ដំណើរការចរចា COC; បន្តរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

បញ្ចប់កិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ“កំណត់ហេតុនៃកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី​វៀត​ណាម-ចិន” ផងដែរ៕

បកប្រែដោយ Huyen Trang