leftcenterrightdel
(រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិនៅសម័យប្រជុំនេះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យគណៈកម្មាធិការកិច្ចការនយោបាយមជ្ឈិម និង ស្ថាប័នពាក់ព័ន្ធនានា កសាងគម្រោងការណ៍ និងរបាយការណ៍ដែលបូកសរុបគ្រប់មតិយោបល់របស់សមាជិកគណៈកម្មាធិការទាំងអស់យ៉ាងបរិបូរណ៍ ដើម្បីស្រាវជ្រាវ ទទួលយក កែសម្រួលដល់ខ្លឹមសារនានាដែលត្រូវបានលើកយកមកពិភាក្សាក្នុងសម័យប្រជុំនេះ។

លោកប្រធានរដ្ឋក៏ស្នើឲ្យស្ថាប័នមានសមត្ថកិច្ចថ្នាក់មជ្ឈិម ផ្ដោតទៅលើការបញ្ជាណែនាំឲ្យអង្គភាពក្រោមឱវាទនានា ធ្វើការស្រាវជ្រាវ ដាក់ចេញដំណោះស្រាយឲ្យបានទាន់ពេលវេលាចំពោះការជួបបញ្ហាការលំបាក ការជំពាក់ជំពិននានានៅមូលដ្ឋាន ព្រមទាំងបន្តជំរុញខ្លាំងនូវការអនុវត្តភារកិច្ចកែទម្រង់ផ្នែកយុត្តិធម៌ឲ្យបានត្រឹមត្រូវតាមមាគ៌ារបស់បក្សផងដែរ៕

តាម​ vovworld.vn