លោក Nguyen Thien Nhan បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃកិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន ដែលបានរួមចំណែកដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ លោក Nguyen Thien Nhan បានឱ្យដឹងថា នៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងចិន មានការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ រហូតមកដល់ពេលនេះ ទីក្រុងហូជីមិញមានទំនាក់ទំនងមិត្តភាពជាមួយទីក្រុងចំនួនប្រាំបីរបស់ចិនរួមមាន Shanghai,  Shenyang,  Guangzhou …ហើយថ្មីៗនេះនេះគឺជាទីក្រុង Chongqing

leftcenterrightdel
លោក Nguyen Thien Nhan ទទួលជួបលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន (រូប​ថត៖ hcmcpv.org.vn)

រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានថែងអំណរគុណលោក Nguyen Thien Nhan ដែលបានចំណាយពេលវាលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលគណៈប្រតិភូ និងបញ្ជាក់ថា លោកនឹងខិតខំព្យាយាមជំរុញទំនាក់ទំនងចិន និងវៀតណាម ជាពិសេសចិន និងទីក្រុងហូជីមិញឲ្យកាន់តែជិតស្និទ្ធថែមទៀត និងនាំមកនូវប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ប្រទេសចិនត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាមួយវៀតណាម និងទីក្រុងហូជីមិញ រួមគ្នាសហប្រតិត្តិការដើម្បីនាំមកនូវស្ថិរភាព សន្តិភាព និងវិបុលភាពសម្រាប់ប្រទេសនីមួយៗ៕

បកប្រែដោយ Duy Hoan