អញ្ជើញចូលរួមក្នុងពិធីនោះមានលោក Salvador Valdés Mesa អនុប្រធានទី១ នៃក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបា រួមជាមួយសមាជិកនៃគណៈប្រតិភូគុយបា។ គណៈប្រតិភូវៀតណាមរួមមាន លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស លោកស្រី Truong Thi Mai ប្រធានគណៈចលនាមហាជនមជ្ឈិមបក្ស និងជាប្រធានសមាគមមិត្តភាពវៀតណាម - គុយបា រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមួយចំនួនទៀត។

leftcenterrightdel
 
leftcenterrightdel
ពិធីសម្ពោធន៍សួនច្បារ Fidel (រូប​ថត៖ vnanet.vn)

ថ្លែងក្នុងឱកាសនេះ លោកស្រី Truong Thi Mai បានបញ្ជាក់ថា  ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនច្បារ Fidel ក្នុងឱកាសខួបលើកទី ៤៥ នៃដំណើរទស្សនកិច្ចរបស់លោកប្រធាន Fidel Castro ទៅកាន់តំបន់រំដោះនៃភាគខាងត្បូងប្រទេសវៀតណាម នៅខេត្ត Quang Tri ពិតជាមានអត្ថន័យសំខាន់ចំពោះទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងគុយបា ហើយសម្តែងនូវការគោរពស្រឡាញ់របស់ប្រជាជនវៀតណាមចំពោះលោកប្រធាន Fidel Castro ។ លោកស្រី Truong Thi Mai ក៏បានសង្កត់ធ្ងន់ដែរថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងស្ថិតស្ថិរជារៀងរហូត។

បន្ទាប់ពីពិធីសម្ពោធកាត់ខ្សែបូ គណៈប្រតិភូគុយបា និងវៀតណាមក៏បានដាំដើមឈើទុកជាអនុស្សាវរីយ៍នៅសួនច្បារនេះដែរ៕

បកប្រែដោយ Duy Hoan