leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីវៀតណាម និងលោក Shinichi Kitaoka ប្រធានអង្គការសហប្រតិបត្ដិការអន្ដរជាតិជប៉ុន (រូបថត៖ vnanet.vn)

 

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា ក្នុងនាមជាអង្គការសម្របសម្រួលជំនួយអភិវឌ្ឍន៍ផ្លូវការ ODA សម្រាប់វៀតណាមក្នុងរយៈពេលកន្លងមក អង្គការ JICA បានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម - ជប៉ុន។ ហើយជំនួយ ODA នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក ជាពិសេសគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីវៀតណាមថតរូបជាមួយគណៈប្រតិភូអង្គការសហប្រតិបត្ដិការអន្ដរជាតិជប៉ុន (រូបថត៖ vnanet.vn)

 

លោក Shinichi Kitaoka បានឲ្យដឹងថា ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការរីកចម្រើនដូចបច្ចុប្បន្ននេះ រួមជាមួយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ដែលអាចដោះស្រាយនូវរាល់បញ្ហាលំបាក និងឧបសគ្ក ក៏ដូចជាការពន្លឿនដំណើរការនៃគម្រោង ODA ផងដែរ។

លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមនិងជប៉ុនមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រស៊ីជម្រៅនិងទូលំទូលាយ ដូច្នេះភាគីទាំងពីរគួរតែថែរក្សា និងពង្រីកទំនាក់ទំនងនេះឲ្យល្អប្រសើរថែមទៀត។ ហើយលោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អង្គការ JICA បន្ដផ្តល់ ODA សម្រាប់វៀតណាម ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ កំណែទម្រង់រដ្ឋបាល និងការកែលំអបរិយាកាសវិនិយោគជាដើម៕

បកប្រែដោយ Pham Diep