នៅក្នុងជំនួប លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវការសប្បាយរីករាយដោយបានឃើញពី ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ កាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ លោកអគ្គលេខាបក្សបានចែករំលែកចំពោះការបាត់បង់ និងការខូចខាតយ៉ាងធ្ងន់ធ្ងររបស់ប្រជាជនឡាវនៅខេត្ត Attapeu ដោយឧប្បត្តិហេតុបាក់ទំនប់វារីអគ្គិសនី រួមទាំងការខូចខាតដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់នៅតាម​បណ្តាខេត្តនៃប្រទេសឡាវនាពេលកន្លងមក។ លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនឡាវ ប្រជាពលរដ្ឋឡាវនៅតំបន់ដែលរងផលប៉ះពាល់នឹងមានជីវភាពរស់នៅប្រកបដោយស្ថិរភាពនាពេលឆាប់ៗខាងមុខនេះ។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបលោក Thongloun Sisoulith (រូប​ថត៖ vnanet.vn)

លោក Thongloun Sisoulith បានបញ្ជាក់ថា រដ្ឋាភិបាលឡាវនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពលើរាល់កិច្ចព្រមព្រៀងទ្វេភាគី និងត្រៀមរៀបចំឲ្យបានល្អនូវរាល់ខ្លឹមសាសម្រាប់សម័យប្រជុំលើកទី៤១ នៃគណៈកម្មការអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ។

បកប្រែដោយ Duy Hoan