លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបលោកប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី
កប.អនឡាញ - នាថ្ងៃទី១២ កញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួលជួបលោកប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី Joko Widodo ក្នុងឱកាសមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។
លោក Joko Widodo បានសម្ដែងក្តីសប្បាយរីករាយចំពោះសមិទ្ធផលដ៏ធំធេងរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម នៅពេលកន្លងមក។
|
|
លោក Nguyen Phu Trong ទទួលជួបលោក Joko Widodo |
លោក Joko Widodo បញ្ជាក់ថា ឥណ្ឌូនេស៊ីនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាក្នុងការកសាងសហគមន៍អាស៊ានសាមគ្គី និងរឹងមាំ។ លោកមានបំណងជម្រុញថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងការទាក់ទងប្រជាជននៃប្រទេសទាំងពីរ នៅពេលខាងមុខ។
លោក Nguyen Phu Trong បញ្ជាក់ថា វៀតណាមផ្តោតជាសំខាន់ទៅលើការបង្កើន និងការបើកទូលំទូលាយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយឥណ្ឌូនេស៊ី ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន និងវេទិកាក្នុងតំបន់និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕
បកប្រែដោយ Thuy Anh