leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី និងហុងគ្រីប្រកបដោយជោគជ័យ (រូបថត៖ vietnamnet.vn)

 

ចាកចេញពីប្រទេសហុងគ្រីធ្វើមាតុភូមិនិវត្ដន៍តាមយន្ដហោះពិសេស លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើសារទូរលេខជូនលោកនាយករដ្ឋមន្ដ្រីហុងគ្រី Viktor Orban ដោយមានខ្លឹមសារថា "ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងប្រជាជនហុងគ្រីចំពោះខ្ញុំផ្ទាល់ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម"។

ដំណើរទស្សនកិច្ចលើកនេះ នឹងបង្កកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ។

សូមជូនពរប្រទេសហុងគ្រីបន្ដទទួលបានសមិទ្ធផលយ៉ាងធំធេងថែមទៀតក្នុងការកសាង និងអភិវឌ្ឍប្រទេស សូមជូនពរឲ្យទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រីឲ្យកាន់តែអភិវឌ្ឍន៍ល្អប្រសើរថែមទៀត ហើយសូមជូនពរលោកនាយករដ្ឋមន្ដ្រី Viktor Orban និងថ្នាក់ដឹកនាំហុងគ្រីមានសុខភាពបរិបូរ សុភមង្គល និងសម្រេចបាននូវគ្រប់ភារកិច្ច៕

បកប្រែដោយ Pham Diep