បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ Tran Dai Quang និងលោកប្រធានាធិបតី Joko Widodo បានជួបពិភាក្សាការងារជាមួយគ្នា។ នៅកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានឲ្យដឹងថា នៅក្នុងបរិបទដែលតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ានកំពុងមានការប្រែប្រួលជាច្រើន ភាគីទាំងពីរត្រូវបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang និងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ត្រួតពលកិត្តិយស

ភាគីទាំងពីរបានឯកភាពថា បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន។ បន្តអនុវត្តនូវរាល់យន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ ផ្លាស់ប្តូរ និងឯកភាពលើគោលជំហរអំពីរាល់បញ្ហាតំបន់ និងពិភពលោកដែលភាគីទាំងពីរមានការចាប់អារម្មណ៍ដូចគ្នា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពសម្រាប់ការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត នាដំណាក់កាលឆ្នាំ ២០១៩-២០២៣ ឆ្ពោះទៅរំលឹកខួបលើកទី១០ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៣។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang និងលោកប្រធានាធិបតី Joko Widodo នៅពិធីទទួលបដិសណ្ឋារកិច្ច

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសគឺការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងមន្ត្រីការពារជាតិ និងរាល់សកម្មភាពពាក់ព័ន្ធរវាងភាគីទាំងពីរដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ នាដំណាក់កាលឆ្នាំ២០១៧-២០២២។ ព្រមទាំង ឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ កងទ័ពជើងទឹក ជើងអាកាស និងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋគ្រប់ប្រភេទជាដើម។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang និងលោកប្រធានាធិបតី Joko Widodo 

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីវិធានការនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗទៀតដូចជា ថាមពល កសិកម្ម វប្បធម៌ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រដូចជា កិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ចសមុទ្រ វិទ្យាសាស្រ្តសមុទ្រ និងបរិស្ថានសមុទ្រជាដើម។

ភាគីទាំងពីរបានអះអាងឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងពន្លឿនការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត(COC) ប្រកបដោយប្រសិទ្ធិភាព។

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី នាដំណាក់កាលឆ្នាំ២០១៩-២០២៣ និងសេចក្តីថ្លែងការណ៍រួមស្តីពីការចូលរួមដោយស្ម័គ្រចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការប្រឆាំងនឹងការនេសាទខុសច្បាប់ ការមិនរាយការណ៍ជាបន្ទាន់ និងការមិនគោរពតាមការកំណត់ (IUU) និងជំរុញការគ្រប់គ្រងមុខរបរនេសាទប្រកបដោយនិរន្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan