លោកឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue វាយតំលៃខ្ពស់ចំពោះការរៀបចំ CABIS លើកទី១៥ និង CAEXPO លើកទី១៥ ដែលស្របនឹងឱកាសរំលឹកខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន។ លោក Vuong Dinh Hue បានសម្តែងនូវការសប្បាយរីករាយដោយឃើញថា នាពេលកន្លងមក ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីររក្សាបានល្អនូវការអភិវឌ្ឍជាវិជ្ជមាន និងសម្រេចបានការវិវឌ្ឍថ្មីជាច្រើនដោយមានទស្សនៈរួមសំខាន់ៗតាមរយៈដំណើរទស្សនកិច្ច កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោក Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរគួរតែពង្រឹងបន្ថែមទៀតនូវការជឿទុកចិត្តផ្នែកនយោបាយ រក្សាដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងអនុវត្តបានល្អនូវរាល់យន្តការនៃកិច្ចសហប្រតិបត្តិការសំខាន់រវាងបក្សទាំងពីរ ប្រទេសទាំងពីរ  និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្ត ទីក្រុងនៃប្រទេសទាំងពីរ ក៏ដូចជាការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោក Vuong Dinh Hue ឧបនាយករដ្ឋមន្រ្តីវៀតណាម និង​លោក Han Zheng ឧបនាយករដ្ឋមន្រ្តីចិន​ (រូប​ថត៖ BNG)

 

តាងនាមឲ្យបក្ស និងរដ្ឋាភិបាលចិន លោក Han Zheng បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកាអញ្ជើញចូលរួមរបស់លោក Vuong Dinh Hue និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមនៅ CABIS លើកទី១៥ និង CAEXPO លើកទី១៥។ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះបានសម្តែងនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាមចំពោះទំនាក់ទំនងចិន-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន។ លោក Han Zheng បន្តថា បក្ស និងរដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម និងឯកភាពជាមួយវៀតណាម នឹងបន្តរក្សាគ្រប់ដំណើរទស្សនកិច្ចជាន់ខ្ពស់ និងពង្រឹងទំនុកទុកចិត្តលើផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី រកដំណោះស្រាយចំពោះរាល់ការខ្វែងគំនិតឲ្យបានល្អ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តយ៉ាងទូលំទូលាយរវាងចិន និងវៀតណាមឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Thanh Cong