បង្កកម្លាំងចលករជំរុញទំនាក់ទំនងមិត្ដភាពជាប្រពៃណីរវាងប្រទេសទាំងពីរ

*នាព្រឹកថ្ងៃទី ១០ កញ្ញា (តាមម៉ោងតំបន់) នៅទីស្នាក់ការរដ្ឋសភាហុងគ្រី លោកអគ្គលេខាបក្ស Nguyen Phu Trong បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ដ្រី ហុងគ្រី Viktor Orban។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ដ្រីហុងគ្រី Viktor Orban (រូបថត៖​ vnanet.vn)

 

លោកនាយករដ្ឋមន្ដ្រីហុងគ្រី Viktor Orban បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងនៅលើពិភពលោក ព្រមទាំងបញ្ជាក់ថា ហុងគ្រីគាំទ្រជានិច្ចចំពោះវៀតណាម ហើយចាត់ទុកវៀតណាមជាដៃគូចំបងបង្អស់របស់ហុងគ្រីនៅតំបន់អាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្ត្រី Viktor Orban បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាព្រឹត្តិការណ៍ដ៏សំខាន់ៗ និងជាតម្រុយថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ  ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនឹងបង្កកម្លាំងចលករជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម និងហុងគ្រីឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។

លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកនាយករដ្ឋមន្ត្រី Viktor Orban បានឯកភាពគ្នាតម្លើងទំនាក់ទំនងទៅជា “ដៃគូលើគ្រប់ជ្រុងជ្រោយ” តាមរយៈនោះ ភាគីទាំងពីរឯកភាពរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យនានា។

វៀតណាមត្រៀមខ្លួនជាស្ពានតភ្ជាប់នូវទំនាក់ទំនងរវាងហុងគ្រី ជាមួយអាស៊ាន

ភាគីទាំងពីរបានឯកភាពបង្កើនការពិគ្រោះយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការចាប់អារម្មណ៍ដូចគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ, កិច្ចប្រជុំអាស៊ី - អឺរ៉ុប (ASEM) និងកិច្ចសហប្រតិបត្តិការមេគង្គ - Danube។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា វៀតណាមគាំទ្រហុងគ្រីពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងត្រៀមខ្លួនជាស្ពានតភ្ជាប់ហុងគ្រីជាមួយបណ្តាប្រទេសអាស៊ាន។

លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់សហគមន៍អាណិកជនវៀតណាមនៅប្រទេសហុងគ្រី ព្រមទាំងបានអះអាងថា រដ្ឋាភិបាលហុងគ្រីនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍អាណិកជន វៀតណាមរស់នៅ និងប្រកបមុខរបររកស៊ីនៅប្រទេសហុងគ្រី។

ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកនាយករដ្ឋមន្ដ្រី Viktor Orban បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ។

គួររំលឹកដែរថា នៅថ្ងៃដដែល លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានជួបសវនាការលោកប្រធានាធិបតីហុងគ្រី Ader Janose ផងដែរ៕

បកប្រែដោយ Pham Diep