leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមថ្លែងក្នុងពិធីបិទសន្និបាត

 

ថ្លែងក្នុងពិធីបិទសន្និបាត លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា សន្និបាតការបរទេសលើកទី ៣០ បានបញ្ចប់ប្រកបដោយជោគជ័យ។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា: សន្និបាតការបរទេសលើកនេះ បានទាក់ទាញអ្នកចូលរួមច្រើនបំផុតមិនធ្លាប់ដែលមាន។ "នេះគឺជាសន្និបាតលើកកំពស់កិត្យានុភាពផ្នែកការបរទេសវៀតណាម។ ទន្ទឹមនឹងនោះ សន្និបាតការបរទេសលើកទី ៣០ បានអនុវត្ដត្រឹមត្រូវតាមប្រធានបទ “ផ្នែកការបរទេស​វៀត​ណាម៖ ម្ចាស់ការ ច្នៃប្រឌិត មានប្រសិទ្ធភាព និងអនុវត្ដល្អនូវសេចក្ដីសម្រេចចិត្ដនៃមហាសន្និបាតបក្សលើកទី ១២”៕

បកប្រែដោយ Pham Diep