មានប្រសាសន៍ក្នុងអង្គសន្និបាត ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានលើកឡើងពីតួនាទីនៃកិច្ចការទាក់ទងបរទេសរដ្ឋសភាក្នុងវិស័យការទូតវៀតណាមទាំងមូល និងរាល់សមិទ្ធផលដ៏វិជ្ជមាន ប្រសិទ្ធភាពនៃកិច្ចការទាក់ទងបរទេសរដ្ឋសភាក្នុងបុព្វហេតុរួមនៃប្រទេសជាតិ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan 

 

លោកស្រី Nguyen Thi Kim Ngan បន្តទៀតថា នាបច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងការទូតទ្វេភាគីក្នុងក្របខ័ណ្ឌនៃកិច្ចការទាក់ទងបរទេសរដ្ឋសភាជាមួយប្រទេសចំនួន១៤០។ រដ្ឋសភាវៀតណាមបានចូលរួមយ៉ាងសកម្ម និងម្ចាស់ការក្នុងគ្រប់វេទិកាសហភាពអន្តរសភាក្នុងតំបន់ និងនៅលើពិភពលោក ហើយនិងបានបង្ហាញឲ្យឃើញថា វៀតណាមជាដៃគូមួយគួរឲ្យជឿទុកចិត្ត និងមានការទទួលខុសត្រូវខ្ពស់ក្នុងសហគមន៍អន្តរជាតិ។

ដោយសារតែក្នុងបរិបទស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ជះឥទ្ធិពលដោយផ្ទាល់ដល់វៀតណាម បានជាក៏នាំមកនូវទាំងកាលានុវត្តន៍ភាព និងបញ្ហាប្រឈមជាច្រើនផងដែរ ហេតុដូច្នេះលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យកិច្ចការទាក់ទងបរទេសដែលរួមទាំងកិច្ចការទាក់ទងបរទេសរដ្ឋ និងកិច្ចការទាក់ទងការបរទេសរដ្ឋសភាត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបំពេញភារកិច្ចឲ្យបានល្អនូវភារកិច្ចស្នូលគឺ កំណត់ឲ្យបានច្បាស់នូវកិត្យានុភាព និងតួនាទីដ៏មានសារៈសំខាន់របស់កិច្ចការទាក់ទងបរទេសក្នុងទិដ្ឋភាពរួមនៃកិច្ចការទាក់ទងបរទេសរបស់បក្ស និងរដ្ឋ ដើម្បីពង្រីកឧត្តមភាពរបស់កិច្ចការទាក់ទងបរទេសរដ្ឋសភាថែមទៀត។ ទន្ទឹមនឹងនោះ បន្តបំពេញប្រព័ន្ធច្បាប់ប្រកបដោយសុក្រិតសំដៅបង្កលក្ខណៈងាយស្រួលដល់កិច្ចការទាក់ទងបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ និងលើកកម្ពស់តួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ ជាពិសេសគឺចលនាឲ្យមិត្តភ័ក្តិអន្តរជាតិគាំទ្រវៀតណាមជាប់ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២០ - ២០២១ និងត្រៀមខ្លួនធ្វើជាប្រធានប្តូរវេណ អាស៊ានឆ្នាំ ២០២០ ព្រមទាំងអនុវត្តឲ្យបានល្អនូវតួនាទីរបស់ខ្លួនក្នុងសហភាពអន្តរសភាពិភពលោក និងសហភាពអន្តរសភាអាស៊ានទៀតផង៕

បកប្រែដោយ Minh Trung