leftcenterrightdel
 ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Parvathaneni Harish ថ្លែងក្នុងពិធី (រូប​ថត៖ dangcongsan.vn)

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Parvathaneni Harish បានបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងឥណ្ឌា និងវៀតណាម។ លោកបានថ្លែងថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទាំងនយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខការពារជាតិ មានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិរវាងប្រទេសទាំងពីរជាសរសរស្តម្ភមួយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយកំពុងបានអនុវត្តតាមរយៈយន្តការសន្ទនានានា តាមការបំពេញទេស្សនកិច្ចរបស់នាវាទ័ពជើងទឹក និងតាមរយៈការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

leftcenterrightdel
អ្នក​តំ​ណាង​ទាំង​ឡាយអញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធីបាន​​​ថតរូប​ទុកជា​អនុស្សាវរីយ៍(រូប​ថត៖ dangcongsan.vn)

 

អបអរសាទររដ្ឋាភិបាល និងប្រជាជនឥណ្ឌា នៅក្នុងឱកាសរំលឹកខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានបញ្ជាក់ថា ប្រជាជនវៀតណាមពិតជាមានមោទនភាពណាស់ដោយមានមិត្តមួយដ៏ស្មោះត្រង់គឺឥណ្ឌា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់រាប់ពាន់ឆ្នាំនៃប្រវត្តិសាស្រ្ត ហើយនាបច្ចុប្បន្ននេះឥណ្ឌាជាដៃគូពាណិជ្ជកម្មមួយធំបំផុតរបស់វៀតណាម ដោយឥណ្ឌាបានវិនិយោគទុនលើគម្រោងការចំនួនជាង១៨០នៅប្រទេសវៀតណាម។ លោក Le Hoai Trung បានសម្តែងការជឿរជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ដា នឹងបន្តមានភាពរីកចម្រើន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងភាពរុងរឿងនៅតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Duy Hoan