leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និបាត

ផ្តល់យោបល់នៅក្នុងកិច្ចប្រជុំពេញអង្គនេះ លោក Bui Thanh Son អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានលើកច្បាស់ថា នាពេលកន្លងមក ស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលបង្កឡើងផលប៉ៈពាល់ជាច្រើន។ នៅក្នុងបរិបទនេះ គោលមាគ៌ា គោលការណ៍ដ៏ភ្លឺស្វាងរបស់បក្ស គោលនយោបាយ ច្បាប់ត្រឹមត្រូវរបស់រដ្ឋ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល និងការបញ្ជាណែនាំពីថ្នាក់ដឹកនាំបក្ស រដ្ឋ បានជួយផ្នែកការបរទេសនិយាយជារួម និងការងារបរទេសខាងសេដ្ឋកិច្ចនិយាយដោយឡែក សម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់សម្គាល់ រួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងឆ្លៀតចាប់យកប្រភពធនធានសព្វគ្រប់សម្រាប់ការអភិវឌ្ឍ និងលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិ។

leftcenterrightdel
លោក Bui Thanh Son អនុរដ្ឋមន្ត្រីក្រសួងការបរទេសថ្លែង​ក្នុង​សន្និបាត

 

នៅក្នុងកិច្ចប្រជុំពេញអង្គនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានប្រសាសន៍ថា សមិទ្ធិផលរបស់ប្រទេសជាតិមានការរួមចំណែកយ៉ាងច្រើនពីការងារបរទេស និងអ្នកការទូត។ លោកនាយករដ្ឋមន្ត្រីវាយតំលៃខ្ពស់ចំពោះការដែលឯកអគ្គរដ្ឋទូតវៀតណាមជាច្រើនរូបបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ននានាក្នុងការជំរុញពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ទីក្រុងប្រកបដោយប្រសិទ្ធភាព ក៏​ដូច​ជា​​បាន​ពង្រីកទីផ្សារនាំចេញសម្រាប់ទំនិញវៀតណាមផងដែរ។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យផ្នែកការបរទេសបន្តកសាង និងកំណត់នូវរបបគ្រប់គ្រងជាលក្ខណៈពហុភាគី និងដើរតួនាទីជាស្នូលក្នុងការជំរុញរាល់កិច្ចសហប្រតិបត្តិការ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចដើរតួនាទីជាស្នូល។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការងារបរទេសត្រូវយកសហគ្រាសអោយដើរតួនាទីជាស្នូល និងត្រូវរួមដំណើរជាមួយសហគ្រាស នេះជាទស្សនៈមួយ និងក៏ជាស្មារតីណែនាំមួយដែលគួរឲ្យយល់យ៉ាងជ្រូតជ្រាបផងដែរ៕

បកប្រែដោយ Duy Hoan