leftcenterrightdel
លោក Tran Dai Quang ប្រធានរដ្ឋវៀតណាមបានជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននៃកងឆ្មាំសមុទ្រ អ្នកនេសាទគំរូ

 

កាលពី២០ ឆ្នាំមុន កងឆ្មាំសមុទ្រវៀតណាម ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រដ្ឋក្នុងការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅលើសមុទ្រ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ចាប់តាំងពីពេលនោះមកបច្ចុប្បន្ននេះ កម្មាភិបាល និងយុទ្ធជននៃកងឆ្មាំសមុទ្រតែងតែស្មោះត្រង់នឹងបក្ស មាតុភូមិ និងប្រជាជន ដោះស្រាយរាល់ការលំបាក បញ្ហាប្រឈមជាច្រើន និងបំពេញភារកិច្ចបានល្អប្រសើរ រួមចំណែកការពារយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាពសន្តិសុខសុវត្ថិភាពនៅលើកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ ។

leftcenterrightdel
លោក Tran Dai Quang ប្រធានរដ្ឋវៀតណាមថតរូបជាមួយកម្មាភិបាល យុទ្ធជន អ្នកនេសាទគំរូ

 

តាងនាមឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋបានកោតសរសើរចំពោះស្នាដៃល្អដែលកងឆ្មាំសមុទ្រវៀតណាមសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំ កន្លងមក ព្រមទាំងលោកក៏បានលើកសរសើរចំពោះអង្គភាព បុគ្គល ជាពិសេសគឺអ្នកនេសាទគំរូផងដែរ។

លោកប្រធានរដ្ឋ Tran Dai Quang បានឲ្យដឹងថា ក្នុងពេលខាងមុខនេះ កងឆ្មាំសមុទ្រគួរតែសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធនានាដើម្បីក្ដាប់សភាពការណ៍ វិភាគ និងព្យាករសភាពការណ៍ឲ្យបានត្រឹមត្រូវ; ដោះស្រាយរាល់ករណីកើតមានឡើងនៅតាមសមុទ្រ។ កងឆ្មាំសមុទ្រគួរតែអនុវត្តល្អនូវភារកិច្ចយាមល្បាត ត្រួតពិនិត្យ រួមចំណែកក្នុងការថែរក្សាបរិស្ថានសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។ ប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្ម និងការរំលោភបំពានច្បាប់; ចូលរួមយ៉ាងសកម្មក្នុងការស្វែងរកនិងជួយសង្គ្រោះ ការការពារបរិស្ថាន; អនុវត្ដឲ្យបានល្អនូវកិច្ចការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ ព្រមទាំងជំរុញការផ្សព្វផ្សាយច្បាប់ដល់ប្រជាជន និងអ្នកនេសាទផងដែរ៕

បកប្រែដោយ Pham Diep