leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ប្រគល់វត្ថុអនុស្សាវរីយ៍ជូនថ្នាក់ដឹកនាំខេត្ត ក្រុង

កិច្ចការបរទេសនៅមូលដ្ឋានត្រូវបានដាក់ឲ្យដំណើរការដោយម្ចាស់ការ សកម្ម និងមានការផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួន

មានមតិបើកអង្គសន្និបាត លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការណែនាំយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំបណ្តាខេត្ត និងទីក្រុងសម្រាប់កិច្ចការបរទេសនៅមូលដ្ឋាន តួនាទីជាសេនាធិការរបស់បណ្តាស្ថាប័នការបរទេសមូលដ្ឋាន ការសម្របសម្រួលក្នុងតំបន់ រវាងក្រសួង ស្ថាប័ននានា ក្នុងការអនុវត្តនូវរាល់ភារកិច្ចការបរទេសនៅមូលដ្ឋាននាពេលកន្លងមក រួមចំណែកក្នុងការរក្សាបានបរិយាកាសសន្តិភាព ស្ថិរភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់វៀតណាម។ បើយោងតាមលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh ការទូតមូលដ្ឋានត្រូវបានដំណើរការដោយម្ចាស់ការ សកម្ម និងមានការផ្តោតលើចំណុចសំខាន់ៗ។ នាពេលខាងមុខនេះ មូលដ្ឋាននានាត្រូវតែផ្លាស់ប្តូរគំនិតថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិរបស់ខ្លួន។ ផ្តោតសំខាន់យ៉ាងខ្លាំង ដើម្បីអនុវត្តល្អនូវការងារធ្វើសមាហរណកម្មអន្តរជាតិដោយប្រកាន់ខ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងជំរុញកិច្ចសហប្រតិបតិ្តការជាមួយបណ្ដាមូលដ្ឋានផ្សេងៗ ដើម្បីពង្រីកសក្តានុភាពក្នុងការតភ្ជាប់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូ និងតំបន់ផ្សេងៗ។ ធ្វើការទាក់ទាញទុន FDI ការប្រើប្រាស់ ODA និងជំនួយមិនមែនរដ្ឋាភិបាលដោយប្រសិទ្ធភាព។

បន្តផ្លាស់ប្តូរវិធីសាស្រ្តក្នុងការទាក់ទាញធនធានបរទេស

នៅក្នុងអង្គសន្និបាតនេះ តំណាងមកពីមូលដ្ឋានមានមតិពិភាក្សាជាច្រើន ចែករំលែកពីដំណើរការធ្វើសមាហរណកម្មអន្តរជាតិ របស់បណ្តាមូលដ្ឋាននាពេលខាងមុខ ជាពិសេសគឺ បទពិសោធន៍ល្អ មេរៀនល្អ របៀបធ្វើការដោយប្រសិទ្ធិភាព ក្នុងកិច្ចសហប្រតិបត្តិការ និងការទាក់ទាញធនធានបរទេសបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ប្រសិនបើការទាក់ទាញនៃការវិនិយោគទុនបរទេសគឺជាការងារគោលរបស់ទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជំនួយឥតសំណងពីរាល់អង្គការក្រៅរដ្ឋាភិបាល គឺជា “ចំណុចភ្លឺ” របស់ខេត្ត Quang Tri ។ បច្ចុប្បន្ននេះ ខេត្ត Quang Tri គឺជាតំបន់មួយក្នុងចំណោមទីក្រុងនានាដែលទាក់ទាញគម្រោងជំនួយជាច្រើន។ ក្នុងរយៈពេល ២ ឆ្នាំ (២០១៦-២០១៧) ខេត្តបានកៀងគរគម្រោងបានចំនួន ៨១ ដោយមានតម្លៃសរុបជាង ៣៩ លានដុល្លារអាមេរិក។

ដូច្នេះត្រូវតែពិចារណាថា “ជំនួយឥតសំណងពីអង្គការក្រៅរដ្ឋាភិបាលគឺជាប្រភពធនធានដ៏សំខាន់សម្រាប់ការវិនិយោគ ការអភិវឌ្ឍ។ ហើយផ្តើមចេញពីនោះដើម្បីបំពេញសព្វគ្រប់នូវក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានសម្រាប់ការទទួល និងគ្រប់គ្រងជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលដើម្បីជួយសម្រួលដល់ស្ថាប័ន និងអង្គការនានាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

“ជាមួយនឹងការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេស  និងរាល់ស្ថាប័នតំណាងរបស់វៀតណាមនៅក្រៅប្រទេស និងមូលដ្ឋាននានា កិច្ចការការបរទេសមូលដ្ឋាននាពេលខាងមុខនេះនឹងមានជំហានអភិវឌ្ឍន៍ទូលំទូ លាយថែមទៀតដែលជាការរួមចំណែកដ៏សំខាន់ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវដំណោះស្រាយនៃមហាសន្និបាតបក្សលើកទី១២  និងឆ្ពោះទៅរកការកសាងនូវមាគ៌ា ការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ របស់បក្ស។ អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានអះអាងដូចខាងលើ៕

បកប្រែដោយ Minh Trung