“វៀតណាមមានមូលដ្ឋានផ្លូវច្បាប់ និងភស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដែលស្របទៅតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពខាងលើនេះរបស់ចិនមិនត្រឹមតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ប៉ុណ្ណោះទេ ថែមទាំងបានដើរផ្ទុយទៅនឹងការព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានទាំងឡាយក្នុងការដោះស្រាយបញ្ហាលើសមុទ្ររវាងសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយសាធារណរដ្ឋប្រជាមានិតចិនផងដែរ ហើយមិនស្របនឹងទស្សនៈរួមសំខាន់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរអំពីការត្រួតត្រាឲ្យបានល្អនូវរាល់ការខ្វែងគំនិតលើសមុទ្រ ក៏ដូចជានិន្នាការសម្រាប់ការរីកចម្រើនយ៉ាងល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែរ និងដើរផ្ទុយទៅនឹងស្មារតី និងខ្លឹមសានៃ​សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងគ្មានផលប្រយោជន៍សម្រាប់ដំណើរការចរចារវាងអាស៊ាន និងចិនអំពីក្រមប្រតិបត្តិ COC ក៏ដូចជាក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅសមុទ្រខាងកើត និងនៅតំបន់ផងដែរ។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (dantri.com.vn)

វៀតណាមជំទាស់ជាដាច់ខាត និងទាមទាឲ្យចិនត្រូវបញ្ចប់ជាភ្លាមៗនូវរាល់សកម្មភាពខាងលើនេះ និងគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ហើយអនុវត្តយ៉ាងម៉ឹងម៉ាត់លើការព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានទាំងឡាយក្នុងការដោះស្រាយបញ្ហាលើសមុទ្ររវាងសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាគោរពតាមសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) មិនធ្វើសកម្មភាពណាមួយដែលបង្កឲ្យមានភាពស្មុកស្មាញ រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ នៅសមុទ្រខាងកើត និងនៅតំបន់។

តំណាងក្រសួងការបរទេសវៀតណាមបានជួបតំណាងស្ថានទូតចិនប្រចាំនៅវៀតណាមដើម្បីពិភាក្សាអំពីបញ្ហានេះ”៕

បកប្រែដោយ Duy Hoan