ក្នុងជំនួបលោក Pham Binh Minh បានស្នើឲ្យប្រទេសទាំងពីរ បន្តសហការគ្នាចាត់តាំងឲ្យបានល្អនូវរាល់ដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងឆ្នាំ២០១៨ ដែលជាឱកាសរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ជំរុញការអនុវត្តនូវរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាដើម...

leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ tienphong.vn)

 

លោក Pham Binh Minh វាយតំលៃខ្ពស់ចំពោះការដើរតួនាទីនៃថវិកា ODA របស់ជប៉ុនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមកិច្ច របស់វៀតណាម ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តដំណើរការរាល់គំរោងសហប្រតិបត្តិការ ODA របស់ជប៉ុននៅវៀតណាមប្រកបដោយប្រសិទ្ធភាព។

រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន លោក  K.Nakane បានអះអាងថា ជប៉ុនគាំទ្រវៀតណាមអភិវឌ្ឍដោយនិរន្តរភាព និងមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និង ជប៉ុន រួមចំណែកកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិកដោយសេរី ព្រមទាំងពង្រីក និងរួមចំណែកក្នុងសន្តិភាព ស្ថិរភាពនៅតំបន់។

ក្នុងជំនួបនេះ ជប៉ុនក៏បានសម្តែងនូវបំណងចង់ឲ្យវៀតណាម ពង្រីកតួនាទីយ៉ាងសកម្មគ្រាដែលវៀតណាមទទួលបន្ទុកដើរតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងរវាង អាស៊ាន - ជប៉ុនដំណាក់កាលឆ្នាំ២០១៨ - ២០២១ ផងដែរ៕

បកប្រែដោយ Minh Trung