មានប្រសាសន៍នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានកោតសរសើរចំពោះការដែលក្រសួង ស្ថាប័ននានាបានខំប្រឹងប្រែងត្រៀមរៀបចំសន្និសីទក្នុងរយៈពេលកន្លងមក។ លោកបានបញ្ជាក់ថា ការរៀបចំសន្និសីទ WEF អាស៊ាន ត្រូវតែធានាប្រសិទ្ធិភាពលើវិស័យនយោបាយ ការទាក់ទងបរទេស សេដ្ឋកិច្ច និងវប្បធម៌។

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ dantri.com)

លោក Pham Binh Minh ក៏បានស្នើឲ្យក្រសួង ស្ថាប័ននានាឆ្លៀតយកឱកាសរៀបចំសន្និសីទ WEF អាស៊ាន ដើម្បីផ្សព្វផ្សាយពីសក្តានុពល បរិស្ថានវិនិយោគ ធ្វើអាជីវកម្ម និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាសម្ព័ន្ធក្រុមហ៊ុននាំមុខគេ និងដៃគូនានា។ ទន្ទឹមនឹងនោះ លោកបានបញ្ជាឲ្យគណៈកម្មការរៀបចំសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាដើម្បីបន្សល់ទុកចំណាប់អារម្មណ៍ល្អអំពីវៀតណាមនៅសន្និសីទនេះ៕

បកប្រែដោយ Thuy Anh