ក្រោយពី ៥ ឆ្នាំបង្កើតឡើង និងរីកធំធាត់ សមាគមពាណិជ្ជករអតីតយុទ្ធជនវៀតណាមបានមានសកម្មភាពនៅ ៣៦ ខេត្ត ក្រុងទូទាំងប្រទេសដោយមានសហគ្រាសជាសមាជិកជាង ៧,៧០០ រួមទាំងកសិដ្ឋាន សហករណ៍ទាំង ៨២,៧០០ ដែលធ្វើម្ចាស់ដោយអតីតយុទ្ធជន។

leftcenterrightdel
លោកប្រធានរដ្ឋបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ ជូនសមាគមពាណិជ្ជករអតីតយុទ្ធជនវៀតណាម​ (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងអង្គមហាសន្និបាត លោក Tran Dai Quang វាយតំលៃថា បន្ទាប់ពីត្រូវបានបង្កើតឡើងភ្លាមៗ សមាគមបានបញ្ជ្រាបយ៉ាងស៊ីជម្រៅពាក្យស្លោក “សាមគ្គីភាព មនោសញ្ចេតនា សហប្រតិបត្តិការ អភិវឌ្ឍរួម” ។ កំណត់បានច្បាស់លាស់នូវភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចទាំងអស់គឺផ្តោតសំខាន់ទៅលើការលើកទឹកចិត្តដល់អតីតយុទ្ធជន លើកកម្ពស់ស្មារតី ខ្លួនទីពឹងខ្លួន ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច  កាត់បន្ថយភាពក្រីក្រ និងជំរុញយ៉ាងខ្លាំងរាល់សកម្មភាពតបស្នងសងគុណអ្នកមានគុណ។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការរួមចំណែករបស់គ្រប់សហគ្រាស ពាណិជ្ជករអតីតយុទ្ធជនពិតជាមានអត្ថន័យ និងប្រកបដោយប្រសិទ្ធភាពជាក់ស្តែង និងជះឥទ្ធិពលទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច របស់មូលដ្ឋាន និងរបស់ប្រទេសទាំងមូល។

តាងនាមឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ Tran Dai Quang បានលើកតម្កើង អបអរសាទរចំពោះរាល់សមិទ្ធផលដ៏ធំធេងដែលសមាគមពាណិជ្ជករអតីតយទ្ធជនវៀតណាមសម្រេចក្នុងអាណត្តិមុន។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានបំពាក់គ្រឿង ឥស្សរិយយសពលកម្មថ្នាក់ទី៣ ជូនសមាគមពាណិជ្ជករអតីតយុទ្ធជនវៀតណាម រួមទាំងគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ជូនលោក Le Van Kiem វីរជនពលកម្ម និងជាប្រធានសមាគមផងដែរ៕

បកប្រែដោយ Minh Trung