leftcenterrightdel
លោក Nguyen Xuan Phuc ជាមួយគណៈប្រតិភូអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញណក្ខ័ន្ធវីរយុទ្ធជនពលីនៅមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្រ្តផ្លូវបែកជាបី Dong Loc (រូបថត៖​ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួម និងមានប្រសាសន៍ក្នុងពិធី។ អញ្ជើញចូលរួមមានវត្តមានរបស់អតីតថ្នាក់ដឹកនាំរដ្ឋ សមាជិក ការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងតំបន់មូលដ្ឋានជាមួយវីរអ្នកម្ដាយវៀតណាម វីរជនកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជនស្ម័គ្រចិត្ត។ល។

ក្នុងពិធីមិទិ្ទញ លោក Le Dinh Son លេខានៃគណៈកម្មាធិការបក្សខេត្ត Ha Tinh បានរំលឹកឡើងវិញនូវសារៈសំខាន់ អត្ថន័យ និងការពលីជីវិតរបស់កងទ័ព និងប្រជាជននៅទូទាំងប្រទេសនិយាយរួម និងខេត្ត Ha Tinh និយាយដោយឡែកក្នុងជ័យជំនះនៅផ្លូវបែកជាបី Dong Loc។

ក្នុងសម័យសង្រ្គាម ប្រជាជនវៀតណាមជាច្រើនបានពលីជីវិតដើម្បីការពារប្រទេសជាតិ។ ជាពិសេសគឺយុវនារីស្ម័គ្រចិត្តមានអាយុ១៨ ឆ្នាំចំនួន ១០ នាក់នៃក្រុមទី៤ កងអនុសេនាធំលេខ ៥៥២ បានពលីជីវិតខណៈពេលបំពេញភារកិច្ច។ ការពលីជីវិតយ៉ាងក្លាហាននេះបានធ្វើឡើងជ័យជំនះនៅផ្លូវបែកជាបី Dong Loc និងរួមចំណែកក្នុងជ័យជំនះរបស់ប្រជាជាតិ រំដោះ វៀតណាមភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រគល់ផ្ទះតបស្នងសងគុណដល់គ្រួសារទទួលរបបពីរដ្ឋ (រូបថត៖ vnanet.vn)

ក្នុងពិធីនេះ លោកស្រី Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភា វៀតណាមបានប្រគល់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាស្ដីពីការបង្កើតទីរួមខេត្ត Dong Loc ។ លោក Nguyen Xuan Phuc បានប្រគល់ផ្ទះតបស្នងសងគុណដល់គ្រួសារទទួលរបបពីរដ្ឋ។ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងលោក Pham Minh Chinh ប្រធានគណៈចាត់តាំងបុគ្គលិកមជ្ឈិមបានប្រគល់អំណោយជូនសាច់ញាតិនៃយុវនារីស្ម័គ្រចិត្តដែលមានអាយុ ១៨ ឆ្នាំចំនួន ១០ នាក់ដែលពលីជីវិតនៅផ្លូវបែកជាបី Dong Loc។ សូមរំលឹកថា លោក Nguyen Xuan Phuc ជាមួយគណៈប្រតិភូបានអុជធូបនិងដាក់កម្រងផ្កាគោរពវិញ្ញណក្ខ័ន្ធវីរយុទ្ធជនពលីនៅមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្រ្តផ្លូវបែកជាបី Dong Loc។

កម្មវិធីសិល្បៈ “Dong Loc - បទចម្រៀងជាអមតៈ” បានលើកសរសើរការពលីជីវិត្តយ៉ាងក្លាហានរបស់យុវជនស្ម័គ្រចិត្តដែល ពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ៕

បកប្រែដោយ Thanh Cong