leftcenterrightdel
ប្រធានគណៈប្រតិភូវៀតណាម Nguyen Quoc Dung ថ្លែងក្នុងកិច្ចសន្ទនា (រូបថត៖ vietnam+)

 

គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Quoc Dung អនុរដ្ឋមន្ដ្រីក្រសួងការបរទេសដែលចូលរួមនិងបានសង្កត់ធ្ងន់លើតួនាទីតភ្ជាប់តាមផ្លូវសមុទ្ររវាងអាស៊ាននិងឥណ្ឌា ព្រមទាំងលោកបានបញ្ជាក់ថា ការដឹកជញ្ជូនតាមសមុទ្រដែលឆ្លងកាត់អាស៊ាននិងឥណ្ឌាកាន់តែដើរតួនាទីជាលំហូពាណិជ្ជកម្មអន្ដរជាតិ។ កិច្ចសហប្រតិបត្តិការសមុទ្របានបើកឱកាសជាច្រើនប៉ុន្តែនៅមានបញ្ហាប្រឈមដែលភាគីទាំងពីរត្រូវការដោះស្រាយ។ អនុរដ្ឋមន្ត្រី Nguyen Quoc Dung បាន​បន្ដថា ការតភ្ជាប់តាមផ្លូវសមុទ្រជាផ្នែកសំខាន់មួយដែលអាស៊ាននិងឥណ្ឌាត្រូវការឆក់យកឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ហើយភាគីទាំងពីរគួរតែខិតខំបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមសមុទ្ររវាងអាស៊ាននិងឥណ្ឌា។ អាស៊ាន​និងឥណ្ឌាគួរតែជំរុញយ៉ាងខ្លាំងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទាំងប្រព័ន្ធកំពង់ផែ និងដឹកជញ្ជូន ទាំងគោលនយោបាយ បទ​បញ្ញត្ដិ និងសេវាកម្មផងដែរ។

leftcenterrightdel
ប្រធានគណៈប្រតិភូទាំងឡាយចូលរួមកិច្ចសន្ទនា (រូបថត៖ vietnam+)

 

ប្រធានគណៈប្រតិភូទាំងឡាយក៏បានសង្កត់ធ្ងន់លើការធានាសន្តិសុខនិងសុវត្ថិភាពនៃការធ្វើនាវាចរណ៍គឺជាលក្ខណៈសំខាន់ៗមួយដើម្បីអាស៊ាន និងឥណ្ឌាអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ររបស់ខ្លួន។ ហើយបណ្តាប្រទេសគួរតែធានានូវគោលការណ៍នៃសេរីភាពនាវាចរណ៍និងអាកាសច​រណ៍ ការគោរពច្បាប់អន្តរជាតិ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្ដិការក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដូចជា ចោរសមុទ្រ ជួញដូរមនុស្ស អាវុធ និងគ្រឿងញៀនជាដើម៕

បកប្រែដោយ Thanh Cong