leftcenterrightdel
លោក Pham Binh Minh ទទួលជួបលោក Leonardo Rosario Manuel Pene ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ូសំប៊ិក (រូបថត៖ vnanet.vn)

 

នៅជំនួបនេះលោក Pham Binh Minh បានបញ្ជាក់សាជាថ្មីម្ដងទៀតថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយម៉ូសំប៊ិក ដែលជាដៃគូសំខាន់មួយរបស់វៀតណាមនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។ លោកឧបនាយករដ្ឋមន្រ្តីក៏បានផ្លាស់ប្តូរវិធានការជាក់លាក់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជាវិស័យកសិកម្ម ទូរគមនាគមន៍ អប់រំ សុខាភិបាល និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដែលប្រទេសទាំងពីរមានសក្តានុពលដូចជាវិស័យដឹកជញ្ជូន រុក​រក​រ៉ែ ប្រេងកាត និងឧស្ម័ន។

លោកឯកអគ្គរដ្ឋទូត Leonardo Rosario Manuel Pene បានបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ូសំប៊ិក យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម។ ក្នុងឋានៈរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងខិតខំអស់ពីកម្លាំងកាយចិត្ដដើម្បីធ្វើឲ្យប្រសើរថែមទៀតនូវទំនាក់ទំនងមិត្ដភាពរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីទាញយកការវិនិយោគរបស់​វៀត​ណាមមកកាន់ប្រទេសម៉ូសំប៊ិច និងបង្កលក្ខណសម្រាប់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរបានជួបប្រាស្រ័យទាក់ទងគ្នា៕

បកប្រែដោយ Thanh Cong