leftcenterrightdel
លោក  Nguyen Duc Loi ចូលរួមវេទិកា (រូបថត៖ vnanet.vn)

 

គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាមដឹកនាំដោយលោក  Nguyen Duc Loi សមាជិកមជ្ឈិមបក្ស អគ្គនាយកនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមអញ្ជើញចូលរួម និងថ្លែងបទអន្ដរាគមន៍អំពីចំណងទំនាក់ទំនងពិសេសរបស់សពប្រធាន Fidel Castro ជាមួយវៀតណាម។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ គណៈប្រតិភូទាំងអស់បានផ្តោតលើការវិភាគ និងការផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់ និងអន្ដរជាតិ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃឯកសារ "ការឯកភាពនៅទ្វិបអាមេរិក" ក្នុងការប្រមូលផ្តុំកងកម្លាំង បង្កើតវិធានការដើម្បីប្រឆាំងនឹងចក្រពត្តិ និងពិភាក្សាលើប្រធានបទអំពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្ថានការណ៍ថ្មី ការធ្វើសមាហរណកម្ម និងកសាងសាមគ្គីភាពក្នុងក្រុមឆ្វេងនិយមនៅទ្វិបអាមេរិកឡាទីន និងការីបៀន ក៏ដូចជាមនោគមវិជ្ជាបដិវត្តន៍របស់អគ្គមគ្គុទេស Fidel Castro, ជ័យជម្នះរបស់ក្រុមឆ្វេងនិយមមិកស៊ីកនិងការប៉ះពាល់ចំពោះចលនាឆ្វេងនិយមនៅអាមេរិកឡាទីន៕

បកប្រែដោយ Pham Diep