leftcenterrightdel
លោក Tran Dai Quang ទទួលជួបលោក Sengnouane Xayalat

លោក Tran Dai Quang បានសម្ដែងក្តីសប្បាយរីករាយចំពោះការរីកចំរើនរបស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។ លោក Tran Dai Quang ក៏ស្នើឲ្យសភាទាំងពីរសហការល្អក្នុងការងារទាក់ទងបរទេស ជាពិសេសនៅវេទិកាសភាក្នុងតំបន់ និងអន្តរជាតិរួមចំណែកជម្រុញនិន្នាការសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ ក្នុងឱកាសនេះលោក Sengnouane Xayalat បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមសំរាប់ជំនួយឧបត្ថម្ភដើម្បីសាងសង់អាគារការិយាល័យជូនរដ្ឋសភាឡាវ។

លោក Tran Dai Quang ស្នើឲ្យភាគីទាំងពីរបង្កលក្ខណៈងាយស្រួលឲ្យគម្រោងសហប្រតបត្តិការ វិនិយោគរវាងប្រទេសទាំងពីរដែលបំរើបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនិមួយៗគាំទ្រការកែប្រែយន្តការគោលនយោបាយ និងច្បាប់នានាសំដៅជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋចាត់ទុកថា ភាគីទាំងពីរគួរតែសហការអនុវត្តអនុស្សរណៈយោគយល់ស្ដីពីការកសាងអាគារការិយាល័យនៃរដ្ឋសភាឡាវដើម្បីធានាគុណភាព និងល្បឿនអនុវត្តរបស់គម្រោងដ៏សំខាន់នេះ។

leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Sengnouane Xayalat (រូបថត៖ vnanet.vn)

 

នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួល ជួបលោក Sengnouane Xayalat។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីជម្រុញការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បង្កើនគុណភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្ដុះបណ្ដាលជម្រុញការផ្សព្វផ្សាយ និងអប់រំអំពីទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម - ឡាវ ជាពិសេសគឺជំនាន់ក្រោយៗ។ លោក Sengnouane Xayalat ក៏សង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពលើពិភពលោកស្មុគស្មាញក៏ដោយក៏បក្ស រដ្ឋ និងប្រជាជនឡាវនៅតែបញ្ជាក់ពីសេចក្តីស្មោះត្រង់ប្រកៀកស្មាជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ច៕

បកប្រែដោយ Thuy Anh