leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាមទទួលជួបលោក Sengnouane Xayalat អនុប្រធានរដ្ឋសភាឡាវ 

លោក Sengnouane Xayalat បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកក្នុងការរឹតចំណងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត។ លោក Sengnouane Xayalat បានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជាពិសេសរដ្ឋសភាវៀតណាមដែលបានជួយគាំទ្រជានិច្ចដល់បក្ស រដ្ឋ រដ្ឋសភា និងប្រជាជនឡាវ។ លោកក៏បានសង្កត់ធ្ងន់ដែរថា ទោះបីជាស្ថានភាពក្នុងតំបន់ និងលើពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏បក្ស រដ្ឋ និងប្រជាជនឡាវតែងតែប្រកៀកស្មាជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាមផងដែរ។

លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ចំពោះសកម្មភាពត្រួតពិនិត្យដែលរៀបចំឡើងដោយគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាទាំងពីរក្នុងឆ្នាំ ២០១៨។ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋសភាទាំងពីរនេះបានបង្ហាញពីការជឿទុកចិត្តរវាងប្រទេសទាំងពីរ។ លោកស្រី Nguyen Thi Kim Ngan ក៏បានសម្តែងការសប្បាយរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងថ្នាក់ក្រុមប្រឹក្សាប្រជាជននៃភាគីទាំងពីរផងដែរ៕

បកប្រែដោយ Duy Hoan