leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich មកសួរសុខទុក្ខ និងជូនអំណោយលោក Le Kha Phieu

 

ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានប្រសិទ្ធិពរជូនលោក Le Kha Phieu និងលោក Phung Quang Thanh ឲ្យមានសុខភាពល្អ បរិបូរ បន្តរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស រដ្ឋ និងបុព្វហេតុកសាងកងទ័ព និងពង្រឹងការការពារប្រទេស។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏បានរាយការណ៍យ៉ាងសង្ខេបអំពីលទ្ធផលលេចធ្លោក្នុងសកម្មភាពយោធា ការការពារប្រទេស ដែលកងទ័ពទាំងមូលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងរាល់សកម្មភាពតបស្នងសងគុណចំពោះអ្នកមានគុណូបការៈក្នុងឱកាសរំលឹកខួបលើកទី៧១ ទិវាអតីតយុទ្ធជនពិការ អតីតយុទ្ធជនពលីផងដែរ។ 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich មកសួរសុខទុក្ខ និងជូនអំណោយលោកនាយឧត្តមសេនីយ៍ Phung Quang Thanh

បង្ហាញនូវក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះរាល់សមិទ្ធផលទាំងឡាយដែលកងទ័ពទាំងមូលសម្រេចបានក្នុងរយៈពេលកន្លងមក លោក Le Kha Phieu និងលោក Phung Quang Thanh បានសម្តែងការជឿជាក់យ៉ាងមោះមុតថា ក្រោមការដឹកនាំរបស់បក្ស ក្រសួងការពារប្រទេស កងទ័ពវៀតណាមនឹងកាន់តែមានការរីកធំលូតលាស់ ហើយនឹងបំពេញការងារយ៉ាងល្អឥតខ្ចោះទាំងអស់ប្រកបដោយជោគជ័យ៕

បកប្រែដោយ Minh Trung